ព័ត៌មានអន្តរជាតិ

មេបញ្ជាការអ៊ុយក្រែន ៖ ក្រុងគៀវ នឹងទទួលការវាយប្រហារ ដ៏ខ្លាំងក្លាបំផុត មួយមិនធ្លាប់មានពីរុស្សី គិតចាប់តាំងពីឆ្នាំ២០២២

Xinhua

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ឧត្តមសេនីយ៍ Aleksandr Syrsky មេបញ្ជាការកំពូល នៃកងកម្លាំងប្រដាប់ អាវុធអ៊ុយក្រែន បាននិយាយថា យោធា នៃរដ្ឋាភិបាលទីក្រុងគៀវ កំពុងប្រឈមមុខនឹងការ វាយលុករបស់រុស្ស៊ី ដ៏មានឥទ្ធិពលបំផុតមួយមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០២២។

លោកSyrsky បានធ្វើការកត់សម្គាល់នេះ កាលពីថ្ងៃសៅរ៍បន្ទាប់ពីកិច្ចប្រជុំ ជាមួយគណៈប្រតិភូ យោធា មកពីសាធារណរដ្ឋឆេក ដឹកនាំដោយឧត្តមសេនីយ៍ឯក Karel Rehka ដែលជាអគ្គសេនាធិការ។

គួរឲ្យដឹងដែរថាមេបញ្ជាការ អ៊ុយក្រែនរូបនេះ ក៏បានសរសើរក្រុងប្រាកថាជា សម្ព័ន្ធមិត្តដ៏ស្មោះត្រង់ របស់គៀវ ហើយបានចែករំលែកការព្រួយបារម្ភ របស់គាត់អំពីស្ថាន ភាពកាន់តែយ៉ាប់យ៉ឺន នៅលើសមរភូមិផងដែរ។

លោក Syrsky បានសរសេរនៅលើ Telegram ថា ៖ បច្ចុប្បន្ន កងកម្លាំងប្រដាប់ អាវុធអ៊ុយក្រែន កំពុងទប់ទល់នឹង ការវាយលុក ដ៏មានឥទ្ធិពលបំផុតមួយរបស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើម នៃការលុក លុយពេញលេញ កាលពីឆ្នាំ២០២២ ហើយ លោក​បាន​សង្កត់​ធ្ងន់​ថា អង្គភាព​អ៊ុយក្រែន​គឺ​ស្ថិត​នៅ​ក្នុង តម្រូវការ​ឥត​ឈប់ឈរ​ សម្រាប់​ការ​បំពេញ​បន្ថែម​ធនធាន​ របស់​ខ្លួននៅឡើយ គិតមកទល់ពេលនេះ។

ដូចគ្នានេះដែរថាមន្ត្រីនៅទីក្រុងគៀវ ជាច្រើនតែងតែបាន ត្អូញត្អែរជាយូរមកថា ការពន្យាពេលក្នុងការដឹកជញ្ជូន អាវុធលោកខាងលិចក៏ដូចជាការរឹតបន្តឹង លើការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ មួយចំនួនសម្រាប់ការវាយ ប្រហារជ្រៅនៅក្នុងប្រទេសរុស្ស៊ី បានរួមចំណែកដល់ការ ខាតបង់នាពេលថ្មីៗនេះនៅ Donbass និងកន្លែងផ្សេងទៀត៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top