ព័ត៌មានអន្តរជាតិ

មេដឹកនាំបេឡារូសលោក Lukashenko សារភាពថា ប្រទេសកាន់របបផ្តាច់ការ ប៉ុន្តែជាប្រទេស ដែលមានស្ថេរភាព និងសន្តិសុខបំផុត

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីបេឡារូស លោកAlexander Lukashenko បានសារភាពថា ប្រទេសរបស់លោកពិត ជាកំពុងស្ថិតនៅក្នុងរបបផ្តាច់ការក៏ពិតមែនប៉ុន្តែវា គឺជាប្រទេសដែលមានស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សេចក្តីសប្បុរស និងបដិសណ្ឋារកិច្ចល្អបំផុតមួយ។

លោកLukashenko បានធ្វើការ អត្ថាធិប្បាយបែបនេះ កាលពីថ្ងៃសៅរ៍នៅក្នុងពិធីមួយទៅ កាន់ក្រុមពលរដ្ឋកសិករនៅក្នុងតំបន់ Grodno របស់ប្រទេស។

ថ្លែងពាក់ព័ន្ធទៅនឹងបញ្ហាទណ្ឌកម្ម របស់លោកខាងលិច ដែលដាក់លើបេឡារូសលោកបានរំលឹកថា កាលពីខែកក្កដា ទីក្រុង Minsk បានពង្រីកកម្មវិធី មិនទាមទារទិដ្ឋាការ Visa-Freeរបស់ខ្លួន ដើម្បីរួមបញ្ចូលពលរដ្ឋ នៃប្រទេសអឺរ៉ុបចំនួន៣៥ ដែលអនុញ្ញាតឱ្យជនជាតិលោកខាងលិច កាន់តែច្រើនមើលឃើញ ប្រទេសនេះសម្រាប់គោលដៅរបស់ពួកគេ។

ប្រភពដដែលបានឲ្យដឹងទៀតថា មេដឹកនាំរូបនេះបានថែមទាំងពន្យល់បែបនេះទៀត ៖ មនុស្សប្រហែលមួយលាននាក់ បានឃើញដោយផ្ទាល់ភ្នែកថាបេឡារូសពិត ជារបបផ្តាច់ការដែលជាក់ស្តែងនេះ ​ជា​របប​ផ្តាច់ការ​នៃ​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ ចិត្តល្អ និង​បដិសណ្ឋារកិច្ចនិងជា របបផ្តាច់ការនៃភាពយុត្តិធម៌បំផុត។

លោកLukashenko បាននិយាយថា ជនបរទេសបានរីករាយ ក្នុងការធ្វើដំណើរ មកទស្សនាប្រទេសបេឡារូស ទោះបីជាមានការកុហកនិងព័ត៌មានមិនពិត ត្រូវបានផ្សព្វផ្សាយអំពីប្រទេស នៅលោកខាងលិចក៏ដោយហើយលោក​បាន​បន្ថែម​ថា អ្នក​ទស្សនា​មើល​ឃើញ​ថា តាមពិតបេឡារូស គឺជា​ប្រទេសដែលមាន សម្រស់ស្រស់​ស្អាត សុវត្ថិភាព និង​ផាសុកភាពទៅវិញនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top