Covid-19

ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ អំពាវនាវឲ្យរដ្ឋាភិបាល ជួយគាំទ្រជាបន្ទាន់ ដោយសារផលប៉ះពាល់ធំធេង ពីវីរុសកូវីដ-១៩

សេអ៊ូល៖ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង បានសង្កត់ធ្ងន់ ដល់រដ្ឋាភិបាលនៅថ្ងៃសុក្រនេះ ឲ្យចាត់វិធានការបន្ទាន់ ដើម្បីជួយឧស្សាហកម្មអាកាសចរណ៍ ដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុ នៅពេលមានការកើនឡើង នូវផលប៉ះពាល់នៃជំងឺកូវីដ-១៩។

សមាគមអាកាសចរណ៍ស៊ីវិលកូរ៉េ (KCA) បានស្នើសុំឱ្យរដ្ឋាភិបាល ផ្តល់ប្រាក់កម្ចីអត្រាទាប យ៉ាងច្រើនការធានាការទូទាត់ សម្រាប់មូលបត្របំណុលក្រុមហ៊ុន របស់ក្រុមហ៊ុនអាកាសចរណ៍ និងការកាត់បន្ថយពន្ធយ៉ាងខ្លាំង ដល់ក្រុមហ៊ុនអាកាសចរណ៍ ខណៈវិធានការណ៍ ជួយសង្គ្រោះខ្លួនឯង របស់ក្រុមហ៊ុនអាកាសចរណ៍ នឹងមិនជួយបានច្រើនទេ ចំពោះវិបត្តិដែលមិនធ្លាប់មានមួយនេះ។

សមាគមបានឲ្យដឹង នៅក្នុងលិខិតមួយ ផ្ញើទៅកាន់ក្រសួងដឹកជញ្ជូន ក្រសួងហិរញ្ញវត្ថុ និងអាជ្ញាធរហិរញ្ញវត្ថុថា“ ឧស្សាហកម្មអាកាសចរណ៍ កំពុងដួលរលំដោយមានការងារ ចំនួន ៨៤០.០០០ នៅក្នុងក្រុមហ៊ុន អាកាសចរណ៍ទេសចរណ៍ និងអាជីវកម្ម ដែលពាក់ព័ន្ធផ្សេងទៀត ប្រឈមនឹងហានិភ័យ”៕ ដោយ៖ ឈូក បូរ៉ា

To Top