ព័ត៌មានជាតិ

សាលាដំបូងខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំ ស្តីពីការពង្រឹងការ អនុវត្តវិធានការនិរន្តរាយ និងការផ្សព្វផ្សាយ ការអនុវត្តនីតិវិធី ពាក់ព័ន្ធមន្រ្តីនគរបាល យុត្តិធម៌ !

កំពង់ធំ: សាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំ ស្តីពីការពង្រឹង ការអនុវត្តវិធានការ និរន្តរាយ និងការផ្សព្វផ្សាយការអនុវត្តនីតិវិធីពាក់ព័ន្ធមន្រ្តីនគរបាលយុត្តិធម៌ ក្រោមអធិបតីភាពលោក ផូង វណ្ណ ប្រធានសាលាដំបូង .លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នាពេលថ្មីៗកន្លងទៅនេះ។

លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្កកំពង់ធំ បានមានប្រសាសន៍លើកឡើង ចំពោះចំណុចសំខាន់ៗដែលជាបញ្ហា ប្រឈមក្នុងការអនុវត្ត ដើម្បីរួមគ្នាដោះស្រាយក្នុងកិច្ចប្រជុំ។

លោក រស់ សារាំ ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពង់ធំ បានមានប្រសាសន៍ លើកឡើងរួមជាមួយ  និងការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង អនុវត្តការងាររបស់មន្ត្រី នគរបាលយុត្តិធម៌កន្លងមក។ មន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ត្រូវមានចំណេះដឹងទូលំទូលាយ ​ព្យាយាមអភិវឌ្ឍសមត្ថភាពបន្ថែម និងត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីទទួលបានការជឿ ទុកចិត្តពីប្រជាពលរដ្ឋ ។

ម្យ៉ាងវិញទៀតនៅក្នុងកិច្ចប្រជុំនាពេលនេះ គឺបានផ្តោតសំខាន់ ទៅលើការអនុវត្តវិធានការ និរន្តរាយ(ដីកាបង្គាប់ឱ្យនាំខ្លួន និងដីកាបង្គាប់ឱ្យចាប់ខ្លួន) ដែលមានបញ្ហាប្រឈមមួយចំនួនដូចជា៖ ១.ការបញ្ជូនដីកាៈ មានដីកាមួយចំនួន មិនបានបញ្ជូនទៅស្ថាប័នជំនាញដើម្បីអនុវត្ត (ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងកងរាជអាវុធហត្ថខេត្តកំពង់ធំ ជាស្ថាប័នជំនាញ) ពិបាកក្នុងគ្រប់គ្រងការអនុវត្តដីកា ។ ២.ផលវិបាកក្នុងការអនុវត្តដីកា ចាស់ដែលបានចេញ តាំងពីឆ្នាំ១៩៩០-២០០០ ។ ៣.មធ្យោបាយ និងសម្ភារៈក្នុងការអនុវត្ត ។ ៤.ការកើនឡើងនៃដីកា បង្គាប់ឱ្យចាប់ខ្លួន (ដីកាបង្គាប់ឱ្យចាប់ខ្លួនក្នុងដំណាក់ស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ)។

លោក ផូង វណ្ណ ប្រធានសាលាដំបូង ខេត្តកំពង់ធំ បានកោតសរសើរនូវកាខំប្រឹងប្រែង ស្វែងយល់និងលើកឡើង នូវបញ្ហាប្រឈមជាច្រើន របស់អស់លោក-លោកស្រី ជាមន្រ្តីនគរបាលយុត្តិធម៌ ហើយទទួលបាននូវដំណោះស្រាយ និងបទពិសោធល្អៗយកទៅអនុវត្តនាឆ្នាំបន្តទៀត និងសង្ឃឹមថាផ្តល់កិច្ច សហការបានល្អប្រសើរ ក្នុងការចូលរួមចំណែក នៃការអនុវត្តនីតិវិធីរបស់តុលាការ ៕ ដោយសំនៀង

To Top