ព័ត៌មានជាតិ

គម្រោងវិនិយោគចំនួន៣១ មានទុនវិនិយោគសរុប ២២៦លានដុល្លារ ត្រូវបានអនុម័តឱ្យបើកដំណើរការ ក្នុងខែតុលា

ភ្នំពេញ ៖ គម្រោងវិនិយោគចំនួន៣១ ដែលមានទុនវិនិយោគ សរុបប្រមាណ២២៦លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែតុលា ឆ្នាំ២០២៤ ហើយបង្កើតការងារ ១៦ពាន់កន្លែង។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៥ វិច្ឆិកា បានឱ្យដឹងថា ក្នុងខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន៣០គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន១គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ២២៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានប្រមាណ១៦ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគ ដែលមានទីតាំងស្ថិត នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន២១គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន១០គម្រោង។

ជាការកត់សម្គាល់ គម្រោងវិនិយោគទាំង៣១ មានគម្រោង វិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១, គម្រោង បង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់, ស្បែកជើង និងកាបូប, គម្រោងបង្កើតរោងចក្រ ផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, សម្ភារៈបរិក្ខា សម្រាប់បោះតង់, គ្រឿងសង្ហារឹម, គ្រឿងតុបតែងលម្អ និងគម្រោងផ្សេងៗដូចមានរាយលម្អិត តាមអនុវស័យខាងក្រោម។

គួរបញ្ជាក់ជូនផងដែរថា ក្នុងខែតុលា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក៥៣.៣៩% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគ ក្នុងស្រុកគ្របដណ្តប់២៩.៤៧% នៃទុនវិនិយោគសរុប៕

To Top