បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា ប្រធានាធិបតីអាមេរិកឈ្នះឆ្នោតថ្មី លោក Donald Trump និងការសន្យាដើម្បីបញ្ចប់ជម្លោះអន្តរជាតិ គួរតែត្រូវបានគាំទ្រដោយសកម្មភាពជាក់ស្តែង នៅពេលដែលគាត់ត្រឡប់ទៅសេតវិមានវិញ។
រំលឹកឡើងវិញដែរថាក្នុងអំឡុងពេលសុន្ទរកថា របស់គាត់កាលពីថ្ងៃពុធដែលគាត់ បានប្រកាសជ័យជម្នះនៅក្នុង ការបោះឆ្នោតអាមេរិក លោក Trump ក៏បានបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ថា ៖យើងនឹងមិនមានសង្រ្គាមទេ លើកលែងតែយើងកម្ចាត់ ISIS (រដ្ឋអ៊ីស្លាម / IS)។
បុរសអាយុ៧៨ឆ្នាំរូបនេះ បានច្រានចោលការអះអាងរបស់គូប្រជែង របស់គាត់ថាគាត់នឹងចាប់ផ្តើមសង្រ្គាម នៅពេលដែលគាត់ត្រលប់មកកាន់តំណែងវិញ ដោយពោលបែបនេះថា៖ខ្ញុំនឹងមិនចាប់ផ្តើមសង្គ្រាមទេប៉ុន្តែ ខ្ញុំនឹងបញ្ឈប់សង្គ្រាម។
នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយ លើការសន្យារបស់លោក Trump លោកស្រី Zakharova បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Russia 24 ថា ៖ជាការពិតណាស់ កិច្ចការងារទាំងនេះត្រូវតែធ្វើតាមដោយសកម្មភាព សកម្មភាពជាក់ស្តែង។
យោងតាមអ្នកនាំពាក្យដដែលបានឲ្យដឹងទៀតថា សហគមន៍អន្តរជាតិនឹងធ្វើការវិនិច្ឆ័យ លើតំណែងប្រធានាធិបតីអាណត្តិទីពីររបស់លោក Trump ដោយផ្អែកលើអ្វីដែលគាត់ធ្វើ ជាជាងអ្វីដែលគាត់និយាយ៕
ប្រែសម្រួល៖ ស៊ុន លី