ព័ត៌មានជាតិ

លោក Chen Cong និងលោក ហាប់ ទូច ចូលរួមពិធីបើកសម្ភោធជាផ្លូវការ ដំណើរភាពយន្តចល័តកម្ពុជា-ចិនលើកទី៨” ឆ្នាំ២០២៤

ភ្នំពេញ៖ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Chen Cong ទីប្រឹក្សានៃស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាកិត្តិយសចូលរួម ពិធីបើកសម្ភោធដំណើរភាពយន្តចល័ត កម្ពុជា-ចិនលើកទី៨” ឆ្នាំ២០២៤ (សម្រេចចុងក្រោយ) នៅរោងភាពយន្ត Legend (សាខាអូឡាំព្យា) ក្រុងភ្នំពេញ។

ភាពយន្តចល័តកម្ពុជា-ចិនលើកទី៨” ឆ្នាំ២០២៤ នេះក្រោមការសហការរវាងក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា មជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍ មជ្ឈិមចិន។

To Top