ព័ត៌មានជាតិ

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញមាតុភូមិនិវត្តន៍​ មកដល់អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ​ ដោយសុវត្ថិភាព

រូបភាព៖​ ដេីមអម្ពិល| ម៉ៅ​ ដារាត់

ភ្នំពេញ៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារាត្រីថ្ងៃទី៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៤នេះ​ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ អញ្ជេីញមាតុភូមិនិវត្តន៍​ មកដល់អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ​វិញ​ ប្រកបដោយសុវត្ថិភាព​ បន្ទាប់ពីអញ្ជេីញចូលរួម​កិច្ចប្រជុំកំពូលនានា​ រយៈពេល២ថ្ងៃ​ នៅប្រទេសចិន ។

គួរបញ្ជាក់ថា​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល​ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨,​ កិច្ចប្រជុំកំពូល​ កិច្ចសហប្រតិបត្តិការ​ សេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី១០,​ និងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការ​ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ដែលបានប្រព្រឹត្តទៅ​ ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន៕

To Top