ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាន អញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភានីតិកាលទី៥ ពិនិត្យ សំណើរបស់រដ្ឋសភា សុំពិនិត្យ ហើយឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោល កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម(CLV)។
ក្រៅពីនេះ ក៏មានមានរបៀបវារៈ មួយចំនួនទៀតដូចជា ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ ព្រមឱ្យកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិ បច្ចេកទេសរួម នៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និងប្រើប្រាស់ ទៅលើយានយន្ត និង លក្ខខណ្ឌសម្រាប់ ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់អនុលោមភាព ដោយឈរលើមូលដ្ឋាន នៃបទប្បញ្ញត្តិអង្គការ សហប្រជាជាតិ ។
និហពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់ ៕