បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នំា២០២០ថា សណ្ឋាគារទាំងអស់ នៅក្រុងប៉ាតាយ៉ា និងនៅខេត្តឈុនបុរី ស្ថិតនៅភាគខាងកើតប្រទេសថៃឡង់ដ៏ បានត្រូវបញ្ជាឲ្យបិទផ្អាកដំណើរ ការជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងជំងឺ COVID-19 ។
លោក Phakharathorn Thianchai អភិបាលខេត្ត ឈុនបុរី បានបញ្ជាក់នៅថ្ងៃសុក្រនេះថា គាត់បានស្នើឲ្យចាត់វិធានការចុងក្រោយបង្អស់ប្រឆាំងនឹងការឆ្លងរាលដាលជំងឺ COVID-19 ដោយបិទផ្អាកដំណើរការជាបណ្តោះអាសន្ន គ្រប់សណ្ឋាគារទាំងអស់នៅក្រុងប៉ាតាយ៉ា និងឈុនបុរី រហូតដល់មានការណែនាំ នៅពេលខាងមុខ ។
ទន្ទឹមនឹងនេះដែរ បុគ្គលិកដែលបម្រើការងារ នៅតាមសណ្ឋាគារនៅក្រុងប៉ាតាយ៉ា ឬក៏ឈុនបុរី ទាំងអស់ ត្រូវបានហាមឃាត់មិនឲ្យមានអ្នកចាកចេញទៅណាឡើយ ពិសេសភ្ញៀវទេសចរបរទេស ដោយស្ថិតនៅក្នុងការត្រួតពិនិត្យ ។
គាត់បានថ្លែងថា គ្រប់ហាងម៉ាស្សា ចាក់សក្តិ ហាងកែសម្ផស្សំ ផ្សារផលិតផលនានានៅក្រុងប៉ាតាយ៉ា និងឈុនបុរី ក៏ត្រូវបានបញ្ជាឲ្យផ្អាកដំណើរការជាបណ្តោះអាសន្នដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា