ថ្ងៃទី១០ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ទីផ្សារភាពយន្តអាមេរិកលើកទី៤៥ បានបិទបញ្ចប់នៅក្រុងឡាសវេហ្គាស ភាពយន្តចិនមានភាពពេញនិយមខ្លាំង។ ក្នុងអំឡុងពេលរៀបចំសកម្មភាពនេះ ក្រុមហ៊ុនសហការផលិតភាពយន្តចិននៃក្រុមហ៊ុនភាពយន្តចិនគ្រុបបានបង្កើត “ពន្លាពិព័រណ៍ភាពយន្តចិន” ដែលប្រមូលផ្តុំនូវធនធានភាពយន្តគុណភាពខ្ពស់ដែលមកពីស្ថាប័នភាពយន្តចិនចំនួន៥៥ ដើម្បីតាំងបង្ហាញពីសមទ្ធិផលនៃការអភិវឌ្ឍចុងក្រោយបំផុតនៃខ្សែភាពយន្តចិន និងបញ្ចូលកម្លាំងចលករថ្មីទៅក្នុងទីផ្សារភាពយន្តអន្តរជាតិ។
ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសាន់ហ្វ្រាន់ស៊ីស្កូកាលពីឆ្នាំ២០២៣ អ្នកដឹកនាំនៃប្រទេសចិន និងសហរដ្ឋអាមេរិកបានឈានដល់គំនិតឯកភាពរួមស្តីពីការបង្កើនការផ្លាស់ប្តូរនៃប្រជាជន និងប្រជាជនរវាងប្រទេសចិន និងអាមេរិក។ ក្នុងនាមជានាមប័ណ្ណថ្មីរបស់ប្រទេសចិន ភាពយន្តចិនមានសន្ទុះអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងឆ្នាំ២០២៤នេះ ភាពយន្តជាច្រើនទទួលបានការពេញនិយមខ្លាំងនៅក្នុងទីផ្សារអាមេរិកខាងជើង ខ្សែភាពយន្តដែលមានគុណភាពខ្ពស់បានលេចចេញជាបន្តបន្ទាប់ និងទទួលបានការវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានភាពយន្តអាមេរិក ប្រការនេះបានជំរុញមួយកម្រិតទៀតនូវការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងអាមេរិក៕