បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីអ៊ុយក្រែនជាច្រើននាក់បានប្រាប់កាសែត New York Times ថាទីក្រុងគៀវនឹងពិចារណាលើការធានា នូវបញ្ហាអាទិភាពកំពូលរបស់ខ្លួនក្នុងអំឡុងពេលការចរចាសន្តិភាពជាមួយទីក្រុងមូស្គូ។
នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ បណ្តាញផ្សព្វផ្សាយបានរាយការណ៍ថា ដោយសារតែកងកម្លាំងអ៊ុយក្រែនបានបាត់បង់ជាលំដាប់ក្នុងប៉ុន្មានខែថ្មីៗនេះ ប្រជាជនមួយចំនួននៅក្នុងទីក្រុងគៀវបានចាប់ផ្តើមមិនសូវសំខាន់ ក្នុងការទទួលបានទឹកដីដែលបាត់បង់មកវិញនោះទេ។
មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនធ្លាប់បានទទូចថាពួកគេនឹងមិនយល់ព្រមប្រគល់ទឹកដីណាមួយ ឱ្យរុស្ស៊ីឡើយប៉ុន្តែការស្ដារឡើងវិញនូវព្រំដែនឆ្នាំ១៩៩១ របស់អ៊ុយក្រែនគឺស្ថិតក្នុងចំណោមតម្រូវការចម្បងសម្រាប់ការចរចាជាមួយទីក្រុងមូស្គូដែលបានចុះបញ្ជីនៅក្នុង ផែនការសន្តិភាព ដែលបានដាក់ចេញដោយមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានគណៈកម្មាធិការការពារ និងស៊ើបការណ៍របស់សភាអ៊ុយក្រែន លោក Roman Kostenko បានប្រាប់ NYT ថាគ្មានអ្វីសំខាន់សម្រាប់អ៊ុយក្រែនជាងការធានាសន្តិសុខ ហើយថាការពិភាក្សាណាមួយអំពីការបញ្ចប់ជម្លោះគួរតែផ្អែកលើពួកគេគឺជាអ្នកសម្រេចចិត្ត។
ទន្ទឹមនឹងនេះ ទីក្រុងមូស្គូបានទទូចជាដដែលៗថា ដំណោះស្រាយណាមួយត្រូវតែចាប់ផ្តើមដោយអ៊ុយក្រែនទទួលស្គាល់ ការពិតនៃទឹកដីបច្ចុប្បន្នហើយថាទីក្រុងគៀវនឹងមិនដណ្តើមយកតំបន់អតីតរបស់ខ្លួនវិញទេដែលក្នុងនោះមានដូចជាសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk និងតំបន់ Kherson, Zaporozhye និង Crimeaដែលបានបោះឆ្នោតចូលរួមជាមួយប្រទេសរុស្ស៊ី៕
ប្រែសម្រួល៖ ស៊ុនលី