ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ បានឱ្យដឹង នាយប់ថ្ងៃទី១៥វិច្ឆិកានេះថា សម្រាប់ថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែត ប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូន ប្រជាពលរដ្ឋ និងអ្នកទេសចរបរទេស អញ្ជើញចូលលេង កម្សាន្ត ប្រកបដោយភាពរីករាយ ក្រោមម្លប់សន្តិភាព សរុប ជាង២លាន២សែននាក់ កេីនឡេីង២ដង ធៀបនឹងថ្ងៃទី១ ។
ដោយឡែកចំពោះសន្តិសុខសណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ លោកស្រីអ្នកនាំពាក្យ បញ្ជាក់ថា មិនមានអ្វីគួរឲ្យកត់សម្គាល់ទេ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ជាតិ និងកងកម្លាំង និងគ្រប់ផ្នែកពាក់ព័ន្ធ ស្ថានភាពល្អ ប៉ុន្តែគ្រាន់តែមានករណីវង្វេង បាត់កូនចៅ មួយចំនួនតូច តែត្រូវបានឃើញវិញ។
គួររំលឹកថា កាលពីថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ប្រមាណ១លាន១សែននាក់ បានចូលរួមទស្សនា កម្សាន្ត៕