ភ្នំពេញ៖ នៅថ្ងៃសុក្រទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet នឹងប្រារព្ធរដូវកាលលក់សំបុត្របញ្ចុះតម្លៃដ៏ធំបំផុតប្រចាំឆ្នាំ ជាមួយនឹងការផ្តល់ជូនតាមរយៈកម្មវិធីពិសេស គឺ “Green Friday”។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងផ្តល់ជូនសំបុត្រអេកូជិត ១ លានសំបុត្រ ដែលមានតម្លៃចាប់ពីត្រឹមតែ 0 ដុល្លារប៉ុណ្ណោះ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) សម្រាប់អ្នកធ្វើដំណើរជុំវិញពិភពលោក ខណៈពេលការធ្វើដំណើរនេះក៏នឹងជួយជំរុញការគាំទ្រដល់និរន្តរភាពបរិស្ថានផងដែរ។
ការផ្តល់ជូនប្រូម៉សិនពិសេសនេះ អាចទទួលបានចាប់ផ្តើមពីថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលវាអាចប្រើប្រាស់បានសម្រាប់គ្រប់ផ្លូវហោះហើរទូទាំងបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet។ ភ្ញៀវអាចកក់សំបុត្រដែលមានការបញ្ចុះតម្លៃពិសេសនេះ តាមគេហទំព័រ www.vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air សម្រាប់កាលបរិច្ឆេទធ្វើដំណើររវាងថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ និងថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។ ការផ្តល់ជូនពិសេសនេះ ផ្តល់នូវឱកាសដ៏អស្ចារ្យដើម្បីជួយសម្រួលដល់អ្នកធ្វើដំណើរក្នុងការរៀបចំផែនការធ្វើដំណើរទុកជាមុន ហើយកក់សំបុត្រដែលមានតម្លៃសមរម្យសម្រាប់ដំណើរឆ្នាំ ២០២៥ របស់ខ្លួន!
អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីជើងហោះហើរដែលមិនប៉ះពាល់ដល់បរិស្ថានទាំងនេះ ដើម្បីអបអររដូវកាលវិស្សមកាលឆ្នាំថ្មីនៅប្រទេសវៀតណាម រីករាយនឹងរដូវរងាធ្លាក់ព្រិលនៅប្រទេសជប៉ុន កូរ៉េខាងត្បូង ឬប្រទេសចិន ឬស្វែងរកគោលដៅដ៏អស្ចារ្យផ្សេងទៀតនៅទូទាំងប្រទេសអូស្ត្រាលី និងអាស៊ី។ គួរកត់សម្គាល់ផងដែរថាថ្មីៗនេះ ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរប្រចាំថ្ងៃលើផ្លូវសៀមរាប-ហាណូយ កើនឡើងពីជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដោយបង្កើនជម្រើសសម្រាប់ប្រជាជនកម្ពុជាក្នុងការទៅទស្សនារដ្ឋធានីដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់វៀតណាម ឬទៅទីក្រុងហាណូយដើម្បីធ្វើដំណើរទៅកាន់គោលដៅផ្សេងៗជាច្រើនទៀតបានយ៉ាងងាយស្រួល។
កម្មវិធីប្រូម៉ូសិន Green Friday របស់ក្រុមហ៊ុន Vietjet បង្ហាញពីបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់ការធ្វើដំណើរដែលមិនប៉ះពាល់ដល់បរិស្ថាន និងលើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាន។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្រេចបាននូវអភ្យាកិត្រត្រឹមឆ្នាំ ២០៥០ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានអនុវត្តគំនិតផ្តួចផ្តើមប្រកបដោយចីរភាពជាច្រើន រួមទាំងកងនាវាអាកាសចរជំនាន់ថ្មីដែលសន្សំសំចៃប្រេងឥន្ធនៈបានយ៉ាងច្រើន កាត់បន្ថយការបំភាយឧស្ម័នកាបូនិក និងសំលេងរំខាន។ ក្រុមហ៊ុន Vietjet ក៏បានផ្តល់ជូនសេវាកម្មតាមបែបឌីជីថល ដូចជា សំបុត្រអេឡិចត្រូនិច និងការត្រួតពិនិត្យតាមអ៊ីនធឺណេត រួមទាំងការប្រើប្រាស់សម្ភារៈប្រកបដោយចីរភាពនៅលើយន្តហោះផងដែរ។
ក្រុមហ៊ុន Vietjet ធានាថារាល់ការធ្វើដំណើររបស់ភ្ញៀវ នឹងមិនអាចបំភ្លេចបានជាមួយនឹងអាហារដែលបានរៀបចំជូនថ្មីៗ រួមមាន ហ្វឺ, បាញ់ មី និងកាហ្វេ ការសម្តែងសិល្បៈវប្បធម៌ប្លែកៗនៅលើយន្តហោះនៅចម្ងាយ ១០,០០០ ម៉ែត្រក្នុងឱកាសពិសេស និងសេវាកម្មពិសេសពីក្រុមអាកាសយានិកដ៏មានវិជ្ជាជីវៈរបស់ខ្លួន។
តស់! ទទួលបានសំបុត្រតម្លៃចាប់ពី 0 ដុល្លារថ្ងៃនេះទៅ ហើយចាប់ផ្តើមដំណើរទៅកាន់ពិភពលោកដែលមិនអាចបំភ្លេចបាន។
អំពី ក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។ ព័ត៌មានបន្ថែមនៅ www.vietjetair.com