ព័ត៌មានជាតិ

កម្ពុជា និងអង្គការ FAO ប្តេជ្ញារួមគ្នាកៀរគរធនធាន សម្រាប់ដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុ

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្តជួបជា មួយលោក Kaveh Zahedi ប្រធានការិយាល័យ ការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងបរិស្ថាន (OCB) អង្គការ FAO ខណៈភាគីទាំងពីរ ប្តេជ្ញារួមគ្នាកៀរគរធនធាន សម្រាប់ដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ ។

លោករដ្ឋមន្ត្រី បានលើកឡើងពីកិច្ចសហប្រតិបត្តការ ជាមួយគ្នាកន្លងមក ដោយអង្គការFAO ជាដៃគូរដ៏ល្អរបស់កម្ពុជា ក្នុងការអនុវត្តការងារប្រែប្រួលអាកាសធាតុ ការស្ដារព្រៃឈើឡើងវិញ និងកសិកម្ម និងស្បៀងអាហារ។

លោករដ្ឋមន្ត្រី បានបង្ហាញថា កម្ពុជាបានរៀបចំគោល នយោបាយ ផែនការយុទ្ធសាស្ត្រ និងវិស័យអទិភាព និងត្រៀមខ្លួន ដើម្បីការធ្វើពានិជ្ជកម្ម ឥណទានកាបូន ដោយកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ នូវវិធានប្រតិបត្ត នៃមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ និងរៀបចំរបាយការណ៍ រួមចំណែកជាតិ NDC3.0។

លោក Kaveh Zahedi បានសាទរជូនចំពោះ លោករដ្ឋមន្ត្រី ដែលបានដឹកនាំគណៈប្រតិភូមកចូលរួម COP29 អង្គការ FAO រីករាយកក្នុងកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងស្វែងរកប្រភពធនធាន​ សម្រាប់ជួយដោះស្រាយការប្រែប្រួល អាកាសធាតុ នៅកម្រិតសហគមន៍ និងគាំទ្រក្នុងការរៀបចំ របាយការណ៍ រួមចំណែកជាតិ NDC3.0 របស់កម្ពុជាផងដែរ ៕

To Top