ព័ត៌មានអន្តរជាតិ

ចិន ទទួលស្គាល់ថា យន្តហោះយោធារបស់ខ្លួន ពិតជាបានចូល ដែនអាកាសជប៉ុន កាលពីខែសីហា ប៉ុន្តែជារឿងអចេតនា

AFP

ប៉េកាំង ៖ មន្ត្រីរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ប្រទេសចិន បានទទួលស្គាល់ថាយន្តហោះយោធាមួយ របស់ខ្លួនបានចូលដែនអាកាស របស់ប្រទេសជប៉ុន កាលពីខែសីហា ប៉ុន្តែបានបញ្ជាក់ថា វាជារឿងអចេតនា ហើយបានប្តេជ្ញា ចាត់វិធានការ ដើម្បីការពារឧប្បត្តិហេតុស្រដៀងគ្នានេះ កុំឱ្យកើតឡើងម្តងទៀត ។

មន្រ្តីជប៉ុនបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន ទោះបីជាមានការពន្យល់របស់ចិនក៏ដោយ ក៏នៅតែអះអាងថា ឧប្បត្តិហេតុកាលពីថ្ងៃទី 26 ខែសីហា ពាក់ព័ន្ធនឹងយន្តហោះចារកម្ម Y-9 របស់យោធាចិន គឺជាការបំពានដែនអាកាស ដែលជា “ការរំលោភយ៉ាងធ្ងន់ធ្ងរ” នៃអធិបតេយ្យភាពរបស់ប្រទេស។

រដ្ឋាភិបាលចិន ត្រូវបានដកស្រង់សម្តី ដោយប្រាប់ប្រទេសជប៉ុនថា យន្តហោះនេះត្រូវបានវាយប្រហារដោយភាពច្របូកច្របល់ ដែលជំរុញឱ្យក្រុមនាវិកចាត់វិធានការជម្លៀស ដែលបណ្តាលឱ្យវាចូល ទៅក្នុងដែនអាកាសជប៉ុនក្នុងរយៈពេលខ្លី «វាជាបញ្ហាបច្ចេកទេស ហើយគ្មានចេតនាចូលដែនអាកាសជប៉ុននោះទេ» នេះបើយោងតាមការចុះផ្សយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

យោងតាមក្រសួងការពារជាតិជប៉ុន យន្តហោះយោធាចិនបានហោះពីលើសមុទ្រចិនខាងកើត ចេញពីប្រជុំកោះ Danjo ក្នុងខេត្តភាគនិរតីនៃទីក្រុង Nagasaki ក្នុងរយៈពេលប្រហែល ២ នាទី ចាប់ពីម៉ោង ១១:២៩នាទី ព្រឹក ថ្ងៃទី២៦ ខែសីហា ទោះបីជាមានការព្រមានម្តងហើយម្តងទៀតក៏ដោយ។ ការឈ្លានពាននេះជាលើកដំបូងដោយយន្តហោះយោធាចិន ដែលជប៉ុនបញ្ជាក់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top