ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានលើកឡើងថា ក្រុមជ្រុលនិយមមួយចំនួន ទាំងភាគីកម្ពុជានិងភាគីថៃ បានកំពុងតែរុញបញ្ហាកោះគុត ឱ្យក្លាយទៅជាជម្លោះប្រដាប់អាវុធ សង្គ្រាម នៅតាមព្រំដែន។
ការលើកឡើងនេះធ្វើឡើង ក្នុងឱកាសសម្ដេចតេជោ ប្រធានព្រឹទ្ធសភាជាព្រះរាជតំណាង ព្រះមហាក្សត្រនៃកម្ពុជា អញ្ជើញក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ៕