ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ នឹងផ្តល់លុយសុទ្ធ ២៨៩ដុល្លារ ដល់ប្រជាជនវ័យចំណាស់ នៅខែមករា ក្នុងគម្រោងកាបូបឌីជីថល

xinhua

បរទេស៖ ពលរដ្ឋថៃ ដែលមានវ័យចំណាស់ចំនួន ៤លាននាក់នឹងទទួលបានប្រាក់ ១០.០០០បាត ស្មើនឹង ២៨៩ ដុល្លារ ជាសាច់ប្រាក់នៅចុងខែមករា ខាងមុខ នៅមុនពេលបុណ្យចូលឆ្នាំថ្មី ដែលជាផ្នែកនៃគម្រោងចែកកាបូបឌីជីថលរបស់ប្រទេសថៃ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្មវិធីជំរុញទឹកចិត្តរបស់រដ្ឋាភិបាលដែលមានទឹកប្រាក់ ១៤ ពាន់លានដុល្លារ អាមេរិក ដើម្បីផ្តល់ប្រាក់ ១០.០០០ បាតដល់ប្រជាជន ប្រហែល ៤៥ លាននាក់ គឺត្រូវបានចាប់ផ្តើមនៅចុងខែកញ្ញា ជាមួយនឹងការទូទាត់ប្រហែលមួយ ភាគបីនៃការទូទាត់រួចហើយ។

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា ដំណាក់កាលទីពីរនៃកម្មវិធី គឺនឹងចាប់ផ្តើមនៅក្នុងខែមករា ហើយនឹងត្រូវចំណាយចំនួន ៤០ពាន់លានបាតក្នុងចំណោមប្រជាជន ៤ លាននាក់ដើម្បីជួយបង្កើនការប្រើប្រាស់។

រដ្ឋាភិបាលរបស់ប្រទេសថៃ បានប្រឈមមុខនឹងការពន្យារពេលក្នុងការដាក់ឱ្យដំណើរការ ដោយរារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមសេដ្ឋកិច្ចដែលបានកើនឡើងត្រឹមតែ ១,៩ភាគរយ កាលពីឆ្នាំមុន។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បាននិយាយថា ការចំណាយលើកទី២ នឹងផ្តោតលើមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំដែលត្រូវការជំនួយជាមុន៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top