ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba ត្រូវបានរិះគន់ចំពោះសុជីវធម៌មិនល្អ នៅក្នុងកិច្ចប្រជុំកំពូល APEC

Kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba កំពុងត្រូវបានប្រជាជនជប៉ុន រិះគន់តាមប្រព័ន្ធអ៊ីនធឺណេតចំពោះ “សុជីវធម៌” របស់លោក បន្ទាប់ពីវីដេអូនៃកិច្ចប្រជុំកំពូល APEC នៅប្រទេសប៉េរូ បានបង្ហាញពីការស្វាគមន៍មេដឹកនាំ ផ្សេងទៀតរបស់លោក ខណៈពេលដែលកំពុងអង្គុយ។

វីដេអូបង្ហាញលោក Ishiba ពិនិត្យមើលស្មាតហ្វូនរបស់លោក ពេលកំពុងអង្គុយជាអ្នកដឹកនាំ រួមទាំងសមភាគីកាណាដាលោក Justin Trudeau និងលោក Anwar Ibrahim របស់ម៉ាឡេស៊ី បានមកជិតលោក ហើយលោក Ishiba ងើបមុខចេញពីទូរសព្ទ ហើយចាប់ដៃគ្នា តែមិនក្រោកឈរ។

អ្នក​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ម្នាក់ ​ជា​ភាសា​ជប៉ុន​បាន​បង្ហោះ​ថា “អាម៉ាស់​ណាស់” ខណៈ​ម្នាក់​ទៀត​និយាយ​ថា លោកមិន​មែន​ជា​នាយក​រដ្ឋមន្ត្រី​នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

នាយករដ្ឋមន្ត្រីរូបនេះ ក៏ត្រូវបានចោទប្រកាន់ពីបទឈ្លើយសឹកផងដែរ បន្ទាប់ពីវីដេអូផ្សេងទៀតបង្ហាញថា លោកកំពុងមើលការរាំរែកក្នុងពិធីស្វាគមន៍ សម្រាប់កិច្ចប្រជុំកំពូលវេទិកា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងដៃរបស់លោក។

លោក Ishiba បានបង្ហាញខ្លួនជាលើកដំបូងការទូត ក្នុងនាមជាមេដឹកនាំរបស់ប្រទេសជប៉ុន កាលពីខែមុននៅក្នុងកិច្ចប្រជុំកំពូល ទាក់ទងនឹងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅប្រទេសឡាវ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top