ព័ត៌មានជាតិ

ប្រធានរដ្ឋសភា នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម មកទស្សនកិច្ចជាផ្លូវការ នៅកម្ពុជាហើយ

ភ្នំពេញ ៖ ដូចជាការគ្រោងទុក លោក ត្រិន ថាញ់មិន (Mr. Tran Thanh Man) ប្រធានរដ្ឋសភា នៃសារធារណរដ្ឋសង្គមនិយមវៀតណាម បានមកទស្សនកិច្ចជាផ្លូវការ នៅកម្ពុជារយៈពេល៤ថ្ងៃ ។

នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វង សូត អនុប្រធានទី២ រដ្ឋសភា ព្រមទាំងលោក លោកជំទាវ សមាជិក សមាជិកានៃរដ្ឋសភា បានអញ្ជើញទទួលស្វាគមន៍ ដំណើរទស្សនកិច្ចជាផ្លូវការ មកកាន់ព្រះរាជាណាចក្រកម្ពុជា របស់គណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ដែលដឹកនាំដោយលោកត្រិន ថាញ់មិន (H.E. Mr. Tran Thanh Man) ប្រធានរដ្ឋសភា នៃសារធារណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់លោលត្រិន ថាញ់មិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៤ថ្ងៃនៅកម្ពុជាលោកគ្រោងជួបសវនាកា និងជំនួបទ្វេភាគី ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សា ព្រះមហាក្សត្រ ចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការ គួរសម ជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងចូលជួបសម្តែងការគួរសម ជាមួយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ  ព្រមទាំងចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ នៅអគាររដ្ឋបាលរបស់រដ្ឋសភាកម្ពុជា ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលធារណរដ្ឋសង្គមនិយមវៀតណាម និងអញ្ជើញចូលក្នុងកិច្ចប្រជុំICAAP និងកិច្ចប្រជុំIPTP ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

To Top