ព័ត៌មានអន្តរជាតិ

ប្រទេស អែលសាល់វ៉ាឌ័រ បណ្តេញមន្រ្តីទូត វ៉េណេស៊ុយអេឡា ចេញពីប្រទេស ក្នុងរយៈពេល ៤៨ម៉ោង

បរទេស៖ មុននេះប្រធានាធិបតី នៃប្រទេសអែលសាល់វ៉ាឌ័រ គឺលោក Nayib Bukele បាននិយាយថា សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តលេខមួយ របស់ប្រទេសរបស់លោក។ សហរដ្ឋអាមេរិកទទួលស្គាល់ ប្រធានាធិបតីបណ្តោះអាសន្ន មកពីបក្សប្រឆាំង របស់វ៉េណេស៊ុយអេឡា លោក Juan Guaido ក្នុងនាមជាមេដឹកនាំ វេណេហ្ស៊ុយអេឡា ទោះបីជាគាត់ មិនបានគ្រប់គ្រងប្រទេស ពីប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដែលសហរដ្ឋអាមេរិក បានអំពាវនាវម្តងហើយម្តងទៀត ឱ្យចុះចេញពីតំណែង ក៏ដោយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេស អែលសាវ៉ាឌ័រ បានអោយអ្នកការទូត ផ្លូវការ វេណេស៊ុយអេឡា នៅក្នុងប្រជាជាតិ អាមេរិកកណ្តាលមួយនេះ ៤៨ ម៉ោងដើម្បីចាកចេញ ពីប្រទេស ហើយនេះ ក៏បាន ធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់ប្រធានាធិបតី វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូផងដែរ។

ការកំណត់សំគាល់ បានពន្យល់ថា ការសម្រេចចិត្តត្រូវបានធ្វើឡើង ស្របតាមការបោះឆ្នោត អែលសាលរ៉ាឌ័រ នៅក្នុងអង្គការ American States (OAS)ដែលគាំទ្រ របាយការណ៍ របស់ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សថ្កោលទោស ការរំលោភសិទ្ធិមនុស្ស នៅវេណេស៊ុយអេឡា។

ប្រែសម្រួលៈ ណៃ តុលា

To Top