ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា នយោបាយឈ្នះឈ្នះ គឺមានមូលដ្ឋានពីសាសនា ព្រោះនយោបាយឈ្នះឈ្នះ គឺការអនុវត្តបុណ្យ ការយោគយល់ ការសន្តោស ការមិនប្រកាន់ទោសទណ្ឌ ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេស លើកទី៣២ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “សម្តេចតេជោ បានធ្វើឧទ្ទិសនាមពីនយោបាយឈ្នះឈ្នះ នយោបាយឈ្នះឈ្នះដែលដាក់ចេញនូវគោលដៅ៣ គោលការអនុគ្រោះ៣ រក្សាជីវិត រក្សាតួនាទី រក្សាទ្រព្យសម្បត្តិ” ។
ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា “ខ្ញុំអាចនិយាយថា នយោបាយឈ្នះឈ្នះ គឺមានមូលដ្ឋានពីសាសនា ព្រោះនយោបាយឈ្នះឈ្នះ គឺការអនុវត្តបុណ្យ ការយោគយល់ ការសន្តោស ការមិនប្រកាន់ទោសទណ្ឌ មានមូលដ្ឋានពីសាសនា” ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអះអាងដែរថា នយោបាយឈ្នះឈ្នះ មានសុខសន្តិភាពមកដល់ពេលនេះ គឺដោយសារការទុកចិត្ត មិនមានការសងសឹកចំពោះជនណាឡើយ ។
សម្តេចធិបតី មានប្រសាសន៍បន្ថែមថា “ធម៌ សច្ចៈធម៌ និងការយោគយល់ ខ្ញុំថាមានមូលដ្ឋាននយោបាយឈ្នះឈ្នះ គឺមានមូលដ្ឋាននៅលើព្រមធម៌នេះឯង នេះហើយគឺជាអ្វីដែលពិភពលោក មកសិក្សាពីយើង ការផ្តល់ការយោគយល់ និងសច្ចៈធម៌នេះហើយ ដែលធ្វើឱ្យយើងរួមគ្នា”៕