ភ្នំពេញ៖ នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតដែល សម្តេចតេជោ ទទួលបានពានរង្វាន់សតវត្សរ៍អាស៊ីរបស់អាយកាប់ (ICAPP Asian Century Award) នាឱកាសនៃមហាសន្និបាតនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្ស នយោបាយអាស៊ី (ICAPP) លើកទី១២ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះក្រុមការងារ «សេនាសន្តិភាព» បានលើកឡើងថា «ពានរង្វាន់នេះពិតជាទទួលស្គាល់តួនាទី និងការរួមចំណែកយ៉ាងសំខាន់បំផុតរបស់ សម្តេចតេជោ ក្នុងនាមជាស្ថាបត្យករ ជាប្រតិបត្តិករ និងជាអ្នកការពារសន្តិភាព មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់មនុស្សជាតិជារួមផងដែរ។ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ កម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងវិបុលភាពពេញលេញដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ជាងនេះទៅទៀត សម្តេចតេជោ មានបុរេសកម្មភាពយ៉ាងខ្លាំង ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុង ការចូលរួមស្វែងរកសន្តិភាពអន្តរជាតិ តាមរយៈការធ្វើឱ្យស៊ីជម្រៅនូវសមាហរណកម្ម និងការតភ្ជាប់ក្នុងតំបន់ ការកសាងសហគមន៍អាស៊ី ការពង្រឹងតួនាទីស្នូលរបស់អាស៊ី ដោយបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅ គ្រប់ទិសទីនៃពិភពលោកក្រោមក្របខណ្ឌអង្គការសហប្រជាជាតិផងដែរ»។
ស្ថិតក្នុងបរិយាកាសដ៏ប្រពៃថ្លៃថ្លានេះយើងខ្ញុំ ជាក្រុមការងារ «សេនាសន្តិភាព» សូមលើកហត្ថប្រណមបួងសួងដល់ទេវតា ថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យតេជៈបារមី គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុ ស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមតាមជួយថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុ ជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំង ពលំមាំមួនខ្លាំងក្លា បញ្ញាណាណឈ្លាសវៃ ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ និងដោយ ក្តីកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតពីយើងខ្ញុំ ជាក្រុមការងារ«សេនាសន្តិភាព»៕