ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ប្រកាស អំពីចំណាត់ការថ្មី សម្រាប់កិច្ចការងារ អាវុធនុយក្លេអ៊ែរ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីរ៉ង់​ បាន​អនុវត្តបាន​ល្អនិង ត្រឹមត្រូវ​តាម​ការ​ សន្យា​របស់​ខ្លួន​ក្នុង​ការ​ពង្រីក​កម្មវិធី​នុយក្លេអ៊ែរ​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) ដែល​អនុម័ត​ដំណោះស្រាយ​រិះគន់​ប្រទេស​នេះ ។

យោងតាមការ ប្រកាស កាលពីថ្ងៃអាទិត្យ ដោយប្រធានសភាជាតិ លោក Mohammad Bagher Ghalibaf ទីក្រុងតេហរ៉ង់ បានសម្ពោធ ដាក់ឱ្យប្រើប្រាស់ នូវឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ថ្មី សម្រាប់ការពង្រឹងនុយក្លេអ៊ែរផងដែរ។

ក្រុមឃ្លាំមើលកម្មវិធី អាវុធនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចនេះ នៅឯកិច្ចប្រជុំ គណៈអភិបាលរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ហើយការសម្រេចចិត្ត គឺបានថ្កោលទោសការខ្វះតម្លាភាព របស់អ៊ីរ៉ង់លើសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ខណៈដែលប្រទេសចិន រុស្ស៊ី និងបួគីណាហ្វាសូ បានបោះឆ្នោតប្រឆាំង តែត្រូវបានអនុម័ត ដោយសម្លេងគាំទ្រចំនួន១៩។

ក្នុងនោះផងដែរមានអវត្តមាន អ្នកចូលរួមសរុបចំនួន១២ ហើយប្រទេស Venezuela មិនបានបោះឆ្នោត ទេនេះបើយោង តាមប្រភពកាសែត AFP ។

គួរឲ្យដឹងដែរថានៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅមុនពេលវេលា ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់បានអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានបង្កការគំរាមកំហែង ដល់សន្តិសុខអន្តរជាតិ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​ក៏បាន​ថ្កោលទោស​សកម្មភាព​នុយក្លេអ៊ែរ របស់ខ្លួន​ថា​ជា​បញ្ហា​ធ្ងន់ធ្ងរផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top