រ៉ូម៖ ក្រុមរដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសសេដ្ឋកិច្ច ឈានមុខទាំង៧ បានចាប់ផ្តើមកិច្ចពិភាក្សា រយៈពេលពីរ ថ្ងៃរបស់ពួកគេ នៅក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃច័ន្ទដោយកិច្ចប្រជុំថ្ងៃដំបូងផ្តោត លើបញ្ហានៅតំបន់មជ្ឈិមបូព៌ា ចំពេលមានភាពតានតឹង រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។
មន្ត្រីជប៉ុនបានឲ្យដឹងថា នៅថ្ងៃទីពីរនៃកិច្ចប្រជុំ ការពិភាក្សាទំនងជាផ្តោតលើការឈ្លាន ពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលឥឡូវនេះមានការចូលរួម ពីកងទ័ពកូរ៉េខាងជើង និងស្ថានភាពនៅក្នុង តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រទេសចិនបានបង្ហាញ អាកប្បកិរិយាបង្ក ហេតុកាន់តែខ្លាំងឡើង។
ក្រុមមន្ត្រីបានឲ្យដឹងថា G7 កំពុងធ្វើការលើឯកសារលទ្ធផលមួយ ដែលក្រុមមន្ត្រីបាននិយាយថា ដែលត្រូវបានគេរំពឹងថា នឹងបញ្ជាក់ពីការរួបរួមរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកល មុនពេលការសម្ពោធចូលកាន់ តំណែងនៅខែមករា របស់ប្រធានាធិបតី ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា ជាការសង្ស័យនៃពហុភាគីនិយម។
រដ្ឋមន្ត្រីការបរទេស អ៊ីតាលីលោក Antonio Tajani កំពុងធ្វើជាអធិបតីក្នុងពិធីជួបជុំនៅជាយទីក្រុងរ៉ូម ដោយមានការ ចូលរួមពីរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya ដែលចូលកាន់តំណែង កាលពីខែតុលា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងសមភាគី G7 ផ្សេងទៀត។
នៅតំបន់មជ្ឈិមបូព៌ា អ៊ីស្រាអែល បានចូលរួមក្នុងការផ្លាស់ប្តូរ ការវាយប្រហារ ជាមួយអ៊ីរ៉ង់ ដែលជាសត្រូវដ៏យូរអង្វែង របស់ខ្លួនកាលពីខែមុន ហើយនៅតែបន្តមានជម្លោះ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប និងលីបង់ជាមួយ ក្រុមហាម៉ាស់ និងហេសបូឡា ដែលគាំទ្រដោយទីក្រុងតេអេរ៉ង់។
G7 បានអំពាវនាវ ឱ្យមានបទឈប់បាញ់ ជាបន្ទាន់ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ ក៏ដូចជាការដោះលែង ចំណាប់ខ្មាំងទាំងអស់ និងជំនួយមនុស្សធម៌ សម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា ខណៈពេលដែលថ្កោលទោស ការវាយប្រហាររបស់ក្រុមសកម្ម ប្រយុទ្ធប៉ាឡេស្ទីនលើ អ៊ីស្រាអែលក្នុងខែតុលា ឆ្នាំ២០២៣៕
ប្រែសម្រួល ឈូក បូរ៉ា