ព័ត៌មានអន្តរជាតិ

អគ្គីភ័យទ្រង់ទ្រាយធំ កើតឡើងនៅហ្វីលីពីន បណ្តាលឲ្យពលរដ្ឋតិច បំផុតចំនួន២.០០០គ្រួសារ គ្មានផ្ទះសម្បែងជ្រកកោន

China Dialy

ម៉ានីល ៖ អាជ្ញាធរនៅក្នុងតំបន់បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ យ៉ាងហោចណាស់មាន ចំនួន២.០០០គ្រួសារគ្មានផ្ទះ សម្បែងជ្រកកោន ក្រោយពីមានអគ្គីភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ ពេញសហគមន៍ លំនៅដ្ឋានមួយកន្លែង នៅក្នុងរដ្ឋធានីរបស់ ប្រទេសហ្វីលីពីន ។

អ្នកពន្លត់អគ្គីភ័យ Alejandro Ramos មកពីនាយកដ្ឋានពន្លត់អគ្គីភ័យក្រុងម៉ានីល បានប្រាប់ដល់អ្នកយកព័ត៌មានថា អគ្គិភ័យដែលបានឆាបឆេះ នៅពេលព្រឹក នៅក្នុងទីក្រុងម៉ានីល បានបំផ្លាញផ្ទះប្រហែល ១.០០០ខ្នង ដែលធ្វើពីវត្ថុធាតុដើមស្រាល និងងាយនឹងឆាបឆេះ ។

កងទ័ពអាកាសហ្វីលីពីន បានប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីទម្លាក់ទឹកពីលើអាកាស ដែលភ្លើងកំពុងឆេះ មកលើទីតាំងលំនៅដ្ឋានខុសច្បាប់នៅ ឈូងសមុទ្រម៉ានីល ។

ឆ្មាំសមុទ្រហ្វីលីពីន ក៏បានបញ្ជូនទូកពន្លត់អគ្គីភ័យ ចំនួន០៤គ្រឿង ទៅជួយពន្លត់អគ្គិភ័យនោះផងដែរ ។

រថយន្តពន្លត់អគ្គិភ័យ ប្រមាណជាង៣០គ្រឿង បានមកជួយគ្រប់គ្រងភ្លើង ដែលកំពុងឆាបឆេះ ។

ទោះជាយ៉ាងណាក៏ដោយ លោក Ramos បានលើកឡើងថា ខ្យល់បក់ខ្លាំងពីឈូងសមុទ្រ បានធ្វើឲ្យមានការរីករាលដាល កាន់តែខ្លាំងពីអគ្គីភ័យនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top