ព័ត៌មានជាតិ

ប្រតិភូ មកពីប្រទេស នានានៅជុំវិញ ពិភពលោក នៃអង្គការ ICBL-CMC សម្តែងមតិបង្ហាញ ពីការប្រឆាំង ការប្រើប្រាស់មីន

ភ្នំពេញ ៖ ប្រតិភូមកពីប្រទេសនានា នៅជុំវិញពិភពលោក នៃអង្គការយុទ្ធនាការអន្តរជាតិ ដើម្បីបញ្ឈប់ការប្រើប្រាស់មីន និងសម្ព័ន្ធគ្រាប់បែកចង្កោម (International Campaign to Ban Landmines – Cluster Munition Coalition (ICBL-CMC)) ដែលបានអញ្ជើញ មកចូលរួមកិច្ចប្រជុំកំពូល ស្តីពីពិភពលោក ដែលគ្មានមីន នៅព្រះរាជាណាចក្រកម្ពុជា បានសម្តែងមតិ ដោយបង្ហាញ ពាក្យស្លោកផ្សេងៗ ពីការប្រឆាំងនឹងការ ប្រើប្រាស់គ្រាប់មីន គ្រប់ប្រភេទ។

សូមបញ្ជាក់ថា អង្គការ ICBL តែងតែរៀបចំការសម្តែងមតិ ដូច្នេះដើម្បីជំរុញ ដល់ប្រទេសនានាជុំវិញ ពិភពលោក ចូលរួមគោរពអនុសញ្ញាអូតាវ៉ា ៕
រូបភាព ៖ AKP

To Top