ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ថា កាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិក បានចូលមកដល់សប្តាហ៍មួយ ក្នុងចំណោមសប្តាហ៍ាំច្រើន ដែលរងនូវគ្រោះបំផុតដោយសារវិបត្តិ នៃវីរុសកូរ៉ូណា ជាមួយគ្នានេះដែរ ក្រុមមន្ត្រីរដ្ឋាភិបាល ធ្វើការព្រមានថា ចំនួននៃអ្នកស្លាប់ នៅតាមកន្លែងជាច្រើន ដូចជា ក្រុងញ៉ូវយ៉ក រដ្ឋមីជីហ្គែន និងល្វីសហ្ស៊ីអាណា ឃើញថា មានបញ្ហាខ្លាំងជាងបណ្តារដ្ឋផ្សេងៗទៀត ។
អភិបាលរដ្ឋចំនួន៨ បានប្រកាសឲ្យពលរដ្ឋនៅតែក្នុងផ្ទះ ក្នុងបំណងដើម្បីពន្យារ ពេលការឆ្លងរាលដាលជំងឺផ្លូវដង្ហើម ហើយនៅតាមព្រះវិហារជាច្រើន ដែលបម្រើការងារសេវកម្មនានានោះ ក៏ត្រូវបានបង្គាប់ឲ្យផ្អាកសកម្មភាព ជាច្រើនតាមរដ្ឋរបស់ពួកគេដែរ ។
ករណីនៃអ្នកឆ្លងជំងឺនេះ បានកើនឡើងដល់៣៣៦.០០០នាក់ ទន្ទឹមនឹងនេះដែរ ចំនួននៃអ្នកស្លាប់វិញ នៅថេរ គឺ៩.៥៧៣នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា