ព័ត៌មានអន្តរជាតិ

សកម្មភាពគ្រប់គ្រង ការបញ្ចេញឧស្ម័ន មេតាន របស់ប្រទេសចិន បំពេញបន្ថែមកម្លាំងចលករថ្មី សម្រាប់ការកាត់បន្ថយការ បញ្ចេញឧស្ម័នមេតានសកល

ក្នុងព្រឹតិ្តការណ៍ ក្រៅកិច្ចប្រជុំក្រោម ប្រធានបទ “សកម្មភាពរបស់ចិន ស្តីពីការគ្រប់គ្រងការបញ្ចេញ ឧស្ម័នមេតានយ៉ាងសកម្ម” ដែលធ្វើឡើងនៅជ្រុង ប្រទេសចិន នៃមហាសន្និបាត ភាគីហត្ថលេខីនៃ «អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ » លើកទី ២៩នាពេលកន្លងទៅថ្មីៗនេះ អ្នកជំនាញចិន និងបរទេសចំនួនជាង១០០រូប បានធ្វើការពិគ្រោះពិភាក្សា យ៉ាងស៊ីជម្រៅអំពីបញ្ហា ដូចជាការធ្វើតេស្ត កិច្ចសហប្រតិបត្តិការអន្តរជាតិនិងការផ្ទេរបច្ចេកទេសនៃឧស្ម័នមេតានជាដើម សកម្មភាពគ្រប់គ្រងការបញ្ចេញ ឧស្ម័នមេតានយ៉ាងសកម្ម របស់ចិនទទួលការយកចិត្តទុក ដាក់យ៉ាងទូលំទូលាយ ។

ថ្លែងក្នុងសុន្ទរកថា លោកZhaoYingminអនុរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងអេកូឡូស៊ីនៃប្រទេសចិន បានលើកឡើងថា ចាប់ពី «ផែនការសកម្មភាពស្តី ពីការគ្រប់គ្រងការបញ្ចេញ ឧស្ម័នមេតាន»ត្រូវបានចេញផ្សាយ មក ប្រទេសចិន បានជំរុញការអនុវត្តគោលដៅ និងភារកិច្ចយ៉ាងប្រាកដប្រជា បង្កើនកិច្ចកសាងសមត្ថភាព នៃប្រព័ន្ធMRVជាដើម ព្រមទាំងធ្វើឱ្យមានសុក្រឹតភាព ឥតឈប់ឈរនូវគោលនយោបាយ និងប្រព័ន្ធស្តង់ដារពាក់ព័ន្ធនឹងការគ្រប់គ្រង ឧស្ម័ននៃអណ្តូងរ៉ែ ។ លោកអំពាវនាវឱ្យបង្កើត វេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ តាមរយៈព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំលើកនេះ ដើម្បីចែករំលែកបទពិសោធគ្រប់គ្រងការ បញ្ចេញឧស្ម័នមាតាន របស់ពិភពលោកទាំងមូលនិងប្រទេសចិន ក៏ដូចជារួមគ្នារួម ចំណែកដល់ការឆ្លើយ តបនឹងបម្រែបម្រួល អាកាសធាតុសកល ៕

To Top