ព័ត៌មានជាតិ

ឳពុករវល់បង់សំណាញ់ ភ្លេចខ្លួន កូនចុះលេងទឹក បណ្តាលឲ្យលង់ស្លាប់ យ៉ាងអាណោចអាធម!

កំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់បានបាត់ខ្លួន ខណៈឳពុកនាំមកបង់សំណាញ់ជាមួយ ខណៈឳពុកអារវល់តែបង់សំណាញ់ សង្ស័យកូនចុះលេងក្នុងទឹកជ្រៅ បាត់ខ្លួនផ្អើលប្រជាពលរដ្ឋ និងសាច់ញាតិកំពុងរុគរក អស់រយៈពេល៤ម៉ោង ទើបប្រទះឃើញ តែជាអកុសលបានលង់ទឹកស្លាប់បាត់ទៅហើយ ។
ករណីនេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណ១២និង១៥នាទីថ្ងៃត្រង់ ដែលមានទីតាំងស្ថិតនៅ ចំណុចស្រះមួយកន្លែងក្រោយរោងចក្រ ស្ថិតក្នុងភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ប្រភពនៅទីនោះឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសេន ម៉ាត់លី ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិឥស្លាម ម្តាយឈ្មោះលាស់ ណាស់ និងឳពុកឈ្មោះសុះ សេន រស់នៅភូមិឃុំ កើតហេតុខាងលើ។

មុនកើតហេតុគេឃើញឳពុកជនរងគ្រោះ មកបង់សំណាញ់នៅចំណុចទីតាំងខាងលើ រវល់តែបង់សំណាញ់និងចាប់ត្រី ភ្លេចខ្លួនមួយភ្លេតបាត់កូនប្រុស ទើបឆោឡោ ដល់អ្នកភូមិ និងសាច់ញាតិស្វែងរកក្នុងទឹកស្រះ ក៏ប្រទះឃើញសពជនរងគ្រោះ ។ ក្រោយកើតហេតុសមត្ថកិច្ចចុះពិនិត្យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ បច្ចុប្បន្នប្រគលជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណីសាសនា ៕
ដោយសំបូរ

To Top