វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា កិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៦០ថ្ងៃដែលសហរដ្ឋអាមេរិកបានស្នើឡើងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ ដែលត្រូវបាន “រចនាជា” អចិន្ត្រៃយ៍នឹងចូលជាធរមាននៅម៉ោង ៤ព្រឹកថ្ងៃពុធ ម៉ោងក្នុងស្រុក។
លោក បៃដិន បានឲ្យដឹងនៅក្នុងសុន្ទរកថាដែលចេញពីសេតវិមាន Rose Garden ថា “ក្រោមកិច្ចព្រមព្រៀង ដែលសម្រេចបាននៅថ្ងៃនេះ មានប្រសិទ្ធភាពនៅម៉ោង ៤ព្រឹកថ្ងៃស្អែក ម៉ោងក្នុងស្រុក ការប្រយុទ្ធគ្នាឆ្លងកាត់ព្រំដែនលីបង់-អ៊ីស្រាអែល នឹងត្រូវបញ្ចប់” ។
លោកបានបន្ថែមថា “នេះត្រូវបានរចនាឡើង ដើម្បីជាការបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍។ អ្វីដែលនៅសេសសល់ពីក្រុមហេសបូឡា និងអង្គការភេរវករផ្សេងទៀតនឹងមិនត្រូវបានអនុញ្ញាតនោះទេ”។
លោក បានលើកឡើងថា “ក្នុងរយៈពេល ៦០ ថ្ងៃខាងមុខនេះ អ៊ីស្រាអែលនឹងដកកងកម្លាំង ដែលនៅសេសសល់របស់ខ្លួនចេញជាបណ្តើរៗ ហើយជនស៊ីវិលទាំងសងខាងនឹងអាចត្រឡប់ទៅសហគមន៍របស់ពួកគេវិញដោយសុវត្ថិភាព ហើយចាប់ផ្តើមសាងសង់ផ្ទះរបស់ពួកគេឡើងវិញ” ។
ប្រធានាធិបតីអ៊ីស្រាអែលបានឲ្យដឹងផងដែរថា “រក្សាសិទ្ធិការពារខ្លួន ក្នុងករណីដែលក្រុមហេសបូឡា ឬនរណាម្នាក់ផ្សេងទៀត” បំបែកកិច្ចព្រមព្រៀង ដែលបានប្រកាសថ្មី ដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល នៅថ្ងៃតែមួយ៕
ប្រែសម្រួល ឈូក បូរ៉ា