កំពង់ធំ: លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ចូលរួមជាមួយក្រុមការងារ ទីបញ្ជាការស្រាល ប្រចាំការឃុំពាមបាង ដឹកនាំដោយលោកវរសេនីយ៍ទោ ជ័យ ចាន់គង់ នាយរងការិយាល័យនគរបាល ប្រឆាំងបទល្មើ សសេដ្ឋកិច្ចខេត្តកំពង់ធំ បានដឹកនាំកម្លាំង ចុះប្រតិបត្តិការត្រួតពិនិត្យ បង្រ្កាបបទល្មើសជលផលនៅចំណុច បែកឃ្លះ និងចំណុចមុខបួន ស្ថិតក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លទ្ឋផលអនុវត្តបាន(០១ករណី) វត្ថុតាងរួមមាន÷ ឈ្នុកចំនួន១មាត់ទំហំ(១៦ម៉ែត្រ×៤ម៉ែត្រ×០,០០១ម៉ែត្រ) អាគុយចំនួន០៥គ្រឿង អំពូលម៉ែត្រចំនួន០៥គ្រឿង ដុំភ្លើងចំនួន ០៥គ្រឿង ខ្សែភ្លើងប្រវែង៦០ម៉ែត្រ កាប់បង្គោលឬស្សី ចោលនៅនឹងកន្លែងចំនួន២២ដើម ប្រលែងត្រីចំនួន១០ គីឡូក្រាមចូលទន្លេវិញ។
លោក ប៉េង សុធារៈ អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងជាអនុប្រធានក្រុមការងារ លោក វរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ជាអនុប្រធានក្រុមការងារ ទីបញ្ជាការ ស្រាលប្រចាំផាត់ សណ្តាយ លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំ ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំ ឃុំផាត់សណ្តាយ បានចេញត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ចាប់ពីចំណុច កោះតាបរ ដល់ផ្ទះឆេះ ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ទទួលបានលទ្ធផលដូចខាងក្រោមលទ្ធផលអនុវត្តបានចំនួន១ករណី បានរុះរើកាត់តម្រឹមរបាំងសាច់អួនលើសប្រវែងកំណត់ដូចខាងក្រោម÷ របាំងសាច់អួនចំនួន៤ របាំងប្រវែង៤០០ម៉ែត្រ បង្គោលចំនួន៣០០ដើម។
លោក កែវ សុឃឿន មន្ត្រីសង្កាត់រដ្ឋជលផលបារាយណ៍ (ប្រចាំស្រុកតាំងគោក) និងទីបញ្ជាកាស្រាលប្រប្រចាំការនៅតំបន់៣ ក្នុងភូមិសាស្ត្រស្រុកតាំងគោកបាន ចុះប្រតិបត្តិការណ៍ទប់ស្កាត់ និងបង្ក្រាប បទល្មើសជលផល នៅចំណុច កោះតាកែវនិងបឹងកក់ ស្ថិតក្នុងភូមិសាស្ត ឃុំស្រឡៅ ស្រុកតាំងគោក ។ លទ្ធផលអនុវត្តបាន០១ករណី ត្រូវបានរុះរើបំផ្លាញចោល ឧបករណ៍នេសាទខុសច្បាប់ នៅហ្នឹងកន្លែងរួមមាន របាំងស្បៃមុង១២របាំងមានប្រវែង៤៨៥ម៉ែត្រ ឡុក១២គ្រឿងលបលូ១២មាត់ បង្គោល២៩៧ដើម ចាក់លែងត្រីចម្រុះប្រលែង៣៥គីឡូក្រាមចូលទន្លេវិញ ៕
ដោយសំនៀង