ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ តែងតាំងឳពុកក្មេករបស់កូនស្រីគាត់ ជាទីប្រឹក្សាជាន់ខ្ពស់សម្រាប់ទទួលបន្ទុក កិច្ចការនៅមជ្ឈិមបូព៌ា

china Daily

វ៉ាស៊ីនតោន៖ កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក កបានតែងតាំងលោក Massad Boulos ដែលជាឪពុកក្មេករបស់កូនស្រីគាត់ ជាទីប្រឹក្សាជាន់ខ្ពស់របស់គាត់ ទទួលបន្ទុកកិច្ចការអារ៉ាប់ និងនៅមជ្ឈិមបូព៌ា ។

លោក ត្រាំ បានប្រកាសនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា “ខ្ញុំមានមោទនភាពក្នុងការប្រកាសថា លោក Massad Boulos នឹងធ្វើជាទីប្រឹក្សាជាន់ខ្ពស់របស់ ប្រធានាធិបតីស្តីពីកិច្ចការអារ៉ាប់ និងនៅមជ្ឈិមបូព៌ា” ។

ឪពុកក្មេករបស់កូនស្រីពៅរបស់លោក ត្រាំ គឺនាង Tiffany Trump ហើយលោក Boulos ត្រូវបានប្រធានាធិបតីជាប់ឆ្នោតពិពណ៌នាថា ជា “មេធាវីដែលសម្រេចបាន និងជាអ្នកដឹកនាំដែលមានការគោរពខ្ពស់ នៅក្នុងពិភពជំនួញ” “ទ្រព្យសម្បត្តិ” សម្រាប់យុទ្ធនាការប្រធានាធិបតី ឆ្នាំ២០២៤ របស់គាត់ និង “ឧបករណ៍ ក្នុងការកសាងសម្ព័ន្ធភាពថ្មីយ៉ាងខ្លាំង ជាមួយសហគមន៍អារ៉ាបអាមេរិកាំង” ។

លោកកើតនៅក្នុងប្រទេសលីបង់ នៅក្នុងគ្រួសារដែលមានទំនាក់ទំនង យ៉ាងជិតស្និទ្ធនឹងរឿងនយោបាយលីបង់ លោក Boulos បានផ្លាស់ទៅរស់នៅរដ្ឋតិចសាស់ជាក្មេងជំទង់ ជាកន្លែងដែលគាត់បានចូលរៀននៅសាកលវិទ្យាល័យ Houston និងទទួលបានសញ្ញាបត្រច្បាប់ ។

បន្ទាប់ពីបានបញ្ចប់ការសិក្សារបស់គាត់ លោក Boulos បានវិលត្រលប់ទៅប្រកបអាជីវកម្ម របស់គ្រួសារគាត់វិញ ហើយបានចូលកាន់តំណែងជា CEO នៃក្រុមហ៊ុន SCOA Nigeria ដែលជាក្រុមហ៊ុនដែលមានតម្លៃរាប់ពាន់លានដុល្លារ ដែលមានឯកទេសក្នុងការចែកចាយយានយន្ត និងឧបករណ៍នៅទូទាំងអាហ្វ្រិកខាងលិច ។

លោក Boulos គឺជាសាច់ញាតិគ្រួសារលោក ត្រាំទី២ ដែលត្រូវបានផ្តល់តួនាទីសំខាន់ នៅក្នុងរដ្ឋបាល លោក ត្រាំ ទី២បន្ទាប់ពីការតែងតាំងលោក Charles Kushner ដែលជាំឪពុករបស់កូនប្រសាររបស់លោកត្រាំ ដោយលោក Jared Kushner ត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បន្ទាប់ប្រចាំប្រទេសបារាំង កាលពីថ្ងៃសៅរ៍ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top