ព័ត៌មានអន្តរជាតិ

Breaking: ប្រធានាធិបតីកូរ៉េខាងត្បូង​ ប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់​ ប្រឆាំងកូរ៉​េខាងជេីង

ភ្នំពេញ៖​ លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់​ ដោយនិយាយថាវិធានការនេះ​ គឺចាំបាច់ដើម្បីការពារប្រទេសពី កងកម្លាំងកុម្មុយនិស្ត។​ នេះបេីតាមសារព័ត៌មានអន្តរជាតិ​ AFP​ ចុះផ្សាយនាថ្ងៃទី៣​ ខែធ្នូ​ ឆ្នាំ២០២៤នេះ​ ។ 

លោក​ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol  បាននិយាយនៅក្នុងសុន្ទរកថា​ តាមទូរទស្សន៍ផ្ទាល់ថា “ដើម្បីការពារកូរ៉េខាងត្បូងសេរីមួយ​ ពីការគំរាមកំហែងដែលបង្កឡើង​ ដោយកងកម្លាំងកុម្មុយនិស្តរបស់កូរ៉េខាងជើង និងដើម្បីលុបបំបាត់ធាតុប្រឆាំងនឹងរដ្ឋ​ ខ្ញុំសូមប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់”៕

To Top