ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ គ្រោងដោះដូរដីជូនពលរដ្ឋ កំពុងរស់នៅជាប់របងវិទ្យាល័យពោធិ៍សាត់ ដើម្បីរៀបចំសោភ័ណ្ឌភាពសាលា ឈានទៅចូលរួមប្រឡងប្រណាំង ស្តង់ដារសាលារៀនគំរូ

ពោធិ៍សាត់: រដ្ឋបាលខេត្តពោធិ៍សាត់គ្រោងដោះដូរដីឡូតិ៍ទំហំ ៥x២០មស្មើរៗគ្នា ជូនពលរដ្ខដែលរស់នៅជាប់របង វិទ្យាល័យពោធិ៍សាត់ចំនួន ១០គ្រួសារ ដើម្បីអោយពួកគាត់ទៅតាំងទីលំនៅថ្មីស្របច្បាប់ និង ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ សោភ័ណ្ឌភាពបរិស្ថាន និង អានាម័យនៅជុំវិញរបងវិទ្យាល័យពោធិ៍សាត់ ឈានទៅប្រឡងប្រណាំងស្តង់ដារសាលារៀនគំរូ និង សេវាសាធារណះគំរូនាពេលខាងមុខនេះ។

ទីតាំងដីដែលត្រូវដោះដូរហើយមានប្លង់កម្មសិទ្ធិត្រឹមត្រូវនោះគឺស្ថិតក្នុងបរិវេណដីឡូតិ៍ក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា វិទ្យាល័យពោធិ៍សាត់បច្ចុប្បន្ន បាននឹងកំពុងធ្វើការរៀបចំសោភ័ណ្ឌភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និង បរិស្ថាន អនាម័យតាមរបងវិទ្យាល័យអោយបានល្អ ដើម្បីចូលរួមប្រឡងប្រណាំង ស្តង់ដារសាលារៀនគំរូ និង សេវាសាធារណះគំរូនាពេលខាងមុខ។

ការសម្រេចរៀបចំសោភ័ណ្ឌភាពនេះ គឺធ្វើឡើងក្នុងអាណត្តិដឹកនាំរបស់លោកខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់ និង ស្របតាមការប្តេជ្ញាចិត្តរបស់ លោកអភិបាលខេត្តរួមជាមួយ លោកឧបនាយករដ្ឋមន្ត្រីហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡាដែលបានគាំទ្រ និង ជ្រើសរើសយកវិទ្យាល័យពោធិ៍សាត់ ធ្វើជាសាលារៀនគំរូនៅទូទាំងប្រទេស។

ឆ្លងកាត់ការធ្វើបច្ចុប្បន្នភាពជាក់ស្តែង ពិនិត្យឃើញថាមានបងប្អូនប្រជាពលរដ្ឋចំនួន ១០ គ្រួសារបានសង់ផ្ទះ និង សំណង់ផ្សេងៗនៅជាប់របងនៃ វិទ្យាល័យពោធិ៍សាត់ប៉ែកជ្រុងខាងជើង ធ្វើអោយប៉ះពាល់នូវសោភ័ណ្ឌភាព អនាម័យ បរិស្ថាន របៀបរៀបរយ និង សណ្តាប់ធ្នាប់សាធារណះ។

ដើម្បីរៀបចំ និង កែលម្អរទីតាំងខាងលើនេះ អោយធានាបាននូវសោភ័ណ្ឌ អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ និង របៀបរៀបរយល្អ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការយោគយល់ និង ចូលរួមទាំងអស់គ្នា ដើម្បីមុខមាត់ខេត្តរបស់យើង៕

To Top