ព័ត៌មានជាតិ

កម្ពុជា-ចិន រួមគ្នាដាក់ផ្សាយជាផ្លូវការនៃភាពយន្តឯកសារ “ភាពស្រស់ស្អាតនៃកម្ពុជា”

ភ្នំពេញ៖ ដើម្បីពង្រឹងមិត្តភាពកាន់តែមានស្អិតរមួតបន្ថែមទៀត និងធ្វើពិភពលោកកាន់តែ ស្គាល់ពីកម្ពុជានោះ ភាគីកម្ពុជា និងចិនបានរួ មគ្នាដាក់ផ្សាយភាពយន្តឯកសារ” ភាពស្រស់ ស្អាតនៃកម្ពុជា” ដែលភាពយន្តនេះត្រូវបានថតប្រើរយៈពេលជាងកន្លះឆ្នាំដោយអត្ថន័យរូបភាពទាំងនោះបានបង្ហាញពីការរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់នានា និងភាពស្រស់ស្អា តរបស់កម្ពុជា។

លោក កឹម គុណវឌ្ឍរដ្ឋលេខាធិការក្រសួងព័ត៌មានបានលើកឡើងក្នុងពិធីសម្ភោធ ជាផ្លូវការនារ សៀលថ្ងៃទី៦ ធ្នូ ឆ្នាំ២០២៤ យ៉ាងដូច្នេះថា៖ «ភាពស្រស់ស្អាតនៃ កម្ពុជា» មិនត្រឹម តែមាន សមិទ្ធិផលដ៏សំខាន់ នៃការផ្លាស់ប្តូរ វប្បធម៌រវាងចិន និងកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែក៏ជា ប្រព្រឹត្តិការ ណ៍ដ៏សំខាន់មួយ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើប្រព័ន្ធ ផ្សព្វផ្សាយផងដែរ។បុគ្គលិកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរបានប្រកាន់ខ្ជាប់នូវស្មារតី «រួមគ្នា សាងសង់ និងចែករំលែក» រួមគ្នាថត រួមគ្នាបង្កើត និងរួមគ្នាផលិត និងធ្វើការរួមគ្នា ដើម្បីបង្ហាញនូវ ភាពយន្តឯកសារស្រស់ស្អាត និងរំជួលចិត្ត ដល់ប្រជាជនចិន និងកម្ពុជា។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា៖«ខ្ញុំជឿរជាក់ថា ភាពយន្តឯកសារនេះនឹងក្លាយ ទៅជាស្ពាន មួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិន និងកម្ពុជា និងបញ្ចូលកម្លាំង ចលករថ្មីទៅ ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ»។ លោករដ្ឋលេខាធិការបានបន្ថែមថាការចេញផ្សាយកម្មវិធី Mekong Look អនុលោមតា មនិ ន្នការអភិវឌ្ឍឌីជីថល សកលបច្ចុប្បន្ន និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជឿនលឿន ដើម្បីក សាងវេទិការដ៏មានប្រសិទ្ធភាពនិងរហ័សសម្រាប់ការតភ្ជាប់ព័ត៌មាននៅក្នុងតំបន់មេគង្គ -ឡាង ។

ចំណែកលោក យ៉ាង គ័រួយ អនុរដ្ឋមន្ត្រីរដ្ឋបាលជាតិ វិទ្យុ និងទូរទស្សន៍នៃសាធារ ណរដ្ឋប្រ ជាមានិតចិន បានលើកឡើងថាប្រទេសទាំងពីរកម្ពុជា -ចិនមានភាពស្និតស្នា លដូចជាគ្រួ សារតែមួយ ដែលមានប្រវត្តិទំនាក់ទំនាក់ទំនងមិត្តភាព យូរណាស់មកហើយ។ រហូតមកដល់ វិទ្យុ និងទូរទស្សន៍ មានអត្ថប្រយោជន៍ក្នុងការលើកស្ទួយស្មារតីការរស់ នៅរបស់ ប្រជាជន លើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន ហើយ បានដើរ តួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នា រវាងប្រជាជន កម្ពុជា និងប្រជាជនចិន។ លោកអនុរដ្ឋមន្ត្រីបានបញ្ជាក់ថា៖”យើងបានរួមគ្នាបង្កើតមហាស្រប ខ្សែភាពយន្ត ភាគចិន ,មហាស្របវិទ្យុចិន , ទូរទស្សន៍ចិនកសិកម្ម នៅកម្ពុជានិងបាន ចាក់ផ្សាយស្នាដៃវីដេអូ ” Hong LouMeng” “សាមកុក ” ShanHaiQing” “រសជាតិ ប្រទេសចិន” ជួយប្រជាជន កម្ពុជាឲ្យ យល់ដឹង អំពីទេសភាពវប្បធម៌ប្រពៃណី និងប្រវត្តិសាស្ត្ររបស់ប្រទេសចិន និងបង្កើនភាពជិតស្និទ្ធរវាងប្រជាជនប្រទេសទាំងពីរ។

លោកបានលើកឡើងទៀតថាប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ បានដើរតួនាទី យ៉ាងសកម្ម ប្រើការថតសំរាប់កត់ត្រា និយាយរៀបរាប់ និងផ្សព្វផ្សាយរឿងរ៉ាវមិត្តភាព ការយោ គយល់គ្នា ការគោរពគ្នា ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ឈ្នះ ឈ្នះ រវាងភាគីទាំងពីរ។ លោកបន្ថែមថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីទាំងពីរបានសហការផលិតឯកសា រជាច្រើន ដូចជារឿងនៃពេលវេលា …. មិត្តភាពចិន -កម្ពុជា មនោសញ្ចេតនារួមសុខរួមទុក្ខរវា ចិន និងកម្ពុជា និង Hello កម្ពុជា ។ ភាពយន្តឯកសារទាំងនេះបានការគាំទ្រ យ៉ាងខ្លាំងពីទស្ស និកជននៃប្រទេសទាំងពីរ។

អ្នកផលិតករបានដឹងថាការផលិតភាពយន្តឯកសារនេះមានការពិបាកផងដែរ ដោយ ពេលខ្លះចំ ណាយពេលមួយថ្ងៃពេញរងចាំថតរូបដែលប្រើរយៈ ពេលតែ១ នាទីជាងដើម្បីយក មកផ្សព្វផ្សាយឲ្យប្រជាជនបានដឹង។សម្រាប់ភាពឯកសារនេះដែរអ្នកផលិតករក៏បានឲ្យដឹងថាបានចំណាយពេលជាងកន្លះដើម្បីចងក្រង យកផ្សព្វផ្សាយ។ ការផ្សាយភាពនេះនឹងធ្វើឲ្យប្រជាជនកម្ពុជា និងចិន ព្រមទាំង ប្រជាលើពិ ភពលោកកាន់តែស្គាល់ពីប្រទេសកម្ពុជា ហើយពួកគេនឹងមកទស្សនាកម្ពុជាកាន់ តែច្រើនផងដែរ។ ជាមួយគ្នានោះដែរផលិតករកម្ពុជាបានប្រកាសស្វាគមន៍ចំពោះបណ្តាផលិតករនៅបណ្តាប្រទេសនានាមិនថាប្រទេសចិននោះគឺអាចមកសហការក្នុង ការថតរូបភាពជាមួយអ្នកផ លិតករទូរទស្សន៍ជាតិកម្ពុជាដើម្បី ថតរូប នៅក្នុងប្រទេសកម្ពុជាដើម្បី ធ្វើការផ្សព្វផ្សាយបាន៕

To Top