ព័ត៌មានជាតិ

លោក មាន ចាន់យ៉ាដា ប្រាប់អភិបាលថ្មី នៃស្រុកចុងកាល់ បន្តពូនជ្រុំសាមគ្គីភាពផ្ទៃក្នុង រក្សាការពារសមិទ្ធផលចាស់ កសាងសមិទ្ធផលថ្មី

ឧត្ដរមានជ័យ៖ លោក មាន ចាន់យ៉ាដា អភិបាលនៃគណអភិបាលខេត្តឧត្ដរមានជ័យ បានណែនាំ ដល់លោក លី រដ្ឋា ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់ការទុកចិត្តតែងតាំងជាអភិបាលថ្មី នៃស្រុកចុងកាល់ ឱ្យបន្តពូនជ្រុំសាមគ្គីភាពផ្ទៃក្នុង រក្សាការពារសមិទ្ធផលចាស់ កសាងសមិទ្ធផលថ្មីទុកជាស្នាដៃ សម្រាប់អ្នកស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាន់តែរីកចម្រើន និងសម្បូណ៌សប្បាយ។

ការណែនាំធ្វើឡើង នៅក្នុងឱកាសលោកអភិបាល អញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ របស់លោក លី រដ្ឋា អតីតនាយករងរដ្ឋបាលសាលាខេត្ត ជំនួសលោក រិទ្ធី ប៉ាក់ អតីតអភិបាលស្រុក ដែលត្រូវផ្ទេរភារកិច្ចតែងតាំង ជានាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ៕

To Top