ព័ត៌មានអន្តរជាតិ

ប៉ូលីសកូរ៉េ ឆ្មក់ចូលការិយាល័យ ប្រធានាធិបតី និងភ្នាក់ងារផ្សេងទៀត ជុំវិញការប្រកាស ច្បាប់អាជ្ញាសឹក

Shanghai Daily

សេអ៊ូល ៖ ប៉ូលិសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានឆ្មក់ចូលការិយាល័យប្រធានាធិបតី និងទីភ្នាក់ងារប៉ូលីសជាតិ ភ្នាក់ងារប៉ូលីសក្រុងសេអ៊ូល និងឆ្មាំប៉ូលីសជាតិ ជុំវិញការប្រកាសច្បាប់ អាជ្ញាសឹក របស់ប្រធានាធិបតីលោក Yoon Suk-yeol កាលពីសប្តាហ៍មុន។

កាលពីម្សិលមិញនេះផងដែរ សភាជាតិរបស់ប្រទេស កូរ៉េខាងត្បូង បានអនុម័តច្បាប់មួយ ដើម្បីតែងតាំងទីប្រឹក្សា ពិសេសអចិន្ត្រៃយ៍ ដើម្បីស៊ើបអង្កេតការចោទ ប្រកាន់ពីបទបះបោរប្រឆាំង នឹងប្រធានាធិបតីលោក Yoon Suk-yeol ក៏ដូចជាដំណោះស្រាយ ដែលអំពាវនាវឱ្យមានការចាប់ខ្លួនលោក Yoon ជាបន្ទាន់ជុំវិញការប្រកាស ច្បាប់អាជ្ញាសឹករបស់លោក។

សេចក្តីព្រាងច្បាប់នេះ ដែលត្រូវបានអនុម័តជាចុងក្រោយ ក្នុងសំឡេង ២១០-៦៣ ជាមួយនឹងសម្លេងអនុប្បវាទចំនួន ១៤ បានអំពាវនាវ ឱ្យមានការស៊ើបអង្កេតលើប្រធានាធិបតីដែលមានជម្លោះគឺលោក Kim Yong-hyun អតីតរដ្ឋមន្ត្រី ក្រសួងការពារជាតិ អគ្គសេនាធិការកងទ័ព Park An-su ដែលត្រូវបានតែងតាំង ឱ្យដឹកនាំបញ្ជា​ច្បាប់​អាជ្ញាសឹក និង​មន្ត្រី​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ច្បាប់ ​អាជ្ញាសឹក​នៅ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ។

សមាជិក​សភា​ នៃ​គណបក្ស​អំណាច​ប្រជាជន ​កាន់​អំណាច​ក៏​បាន​បោះ​ឆ្នោត​ដែរ។  មុន​នេះ គណបក្ស​បាន​សម្រេច​ចិត្ត​មិន​ជ្រើសរើស​ថា​តើ​ត្រូវ​បោះឆ្នោត​ឲ្យ ឬ​បដិសេធ​សេចក្តី​ព្រាង​ច្បាប់​នេះ​ទេ។

បញ្ជីរាយនាមអ្នកដែលត្រូវទទួលការស៊ើបអង្កេតដោយទីប្រឹក្សាឯករាជ្យនេះ ក៏រួមមាននាយករដ្ឋមន្ត្រី Han Duck-soo មេបញ្ជាការប្រឆាំងការស៊ើបអង្កេត Yeo In-hyung និង Choo Kyung-ho អតីតមេដឹកនាំជាន់នៃគណបក្សអំណាចប្រជាជន ដែលកំពុងកាន់អំណាច។

មិនដូចការស៊ើបអង្កេត របស់ទីប្រឹក្សាពិសេសធម្មតាទេ ប្រធានាធិបតី មិនអាចប្រើសិទ្ធិវេតូ លើវិក័យប័ត្រលើទីប្រឹក្សា ពិសេសអចិន្ត្រៃយ៍បាននោះទេ។  ទោះយ៉ាងណាក៏ដោយ ប្រធានអាចពន្យារពេលការតែងតាំងទីប្រឹក្សា ។

សភាជាតិក៏បានអនុម័តសេចក្តីសម្រេចមួយកាលពីថ្ងៃអង្គារ ដោយអំពាវនាវ ឱ្យមានការចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk-yeol ជាបន្ទាន់ និងមន្ត្រីប្រាំពីររូបផ្សេងទៀតជុំវិញការប្រកាសច្បាប់ អាជ្ញាសឹកកាលពីសប្តាហ៍មុន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top