សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងថា មនុស្សជាង ៥០នាក់ ដែលបានជាសះស្បើយបន្ទាប់ពីឆ្លងមេរោគកូវីដ-១៩ បានធ្វើតេស្តវិជ្ជមានម្តងទៀត ប៉ុន្តែលទ្ធផលនេះអាចបណ្តាលមកពីការធ្វើឱ្យសកម្មឡើងវិញនៃវីរុសនេះ។
មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KCDC) បានឲ្យដឹងថាមនុស្ស ៥១ នាក់មកពីទីក្រុង Daegu និងខេត្ត Gyeongsang ភាគខាងជើង ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺកូវីដ-១៩ នៅទីនេះបានធ្វើតេស្តវិជ្ជមាន សម្រាប់វីរុសនេះ បន្ទាប់ពីពួកគេត្រូវបានដោះលែងពីការ ដាក់ឲ្យនៅដាច់ឆ្ងាយពីគេ។
អគ្គនាយក KCDC លោក Jeong Eun-kyeong បានលេីកឡេីងថា វីរុសទំនងជាត្រូវបានធ្វើឱ្យសកម្មឡើងវិញ ឬហៅថាប្រតិកម្មមេរោគ ខណៈដែលពួកគេបានធ្វើ តេស្តវិជ្ជមានម្តងទៀតក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីត្រូវបានដោះលែង ពីការដាក់ឱ្យនៅដាច់ពីគ្នា ៕
ដោយ ឈូក បូរ៉ា