ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកម្ម (ARDB) បានចូលរួមដាក់តាំង បង្ហាញផលិតផល និងសេវាកម្មរបស់ធនាគារ នៅព្រឹត្តិការណ៍ពិព័រណ៍ ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ។
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤នេះ មានការអញ្ជើញចូលរួមជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម រួមនិងភ្ញៀវ កិត្តិយសជាតិនិងអន្តរជាតិ ជាច្រើនកុះករ។
លោកស្រី ចម និម្មល មានប្រសាសន៍ថា វត្តមានដ៏ឧត្តុង ឧត្តមដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាសក្ខីភាព បញ្ជាក់ពីការ ផ្តល់នៅសារសំខាន់យកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យពាណិជ្ជកម្មកម្ពុជា តាមរយៈយន្តការគន្លឹះ មួយចំនួន ដូចជាការរៀបចំព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្មនានា ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីជាឱកាស នាំយកមកតាំងបង្ហាញនូវផលិតផល ដែលមានគុណភាពខ្ពស់ និងសេវាកម្មទំនើប របស់កម្ពុជា ព្រមទាំង ជាឱកាសផ្គូផ្គងធុរជន អាជីវករ អតិថិជន ដែលជាចំណែកចូលរួមជំរុញ ដ៏រស់រវើករបស់ពាណិជ្ជកម្ម ក្នុងប្រទេសនិង ជំរុញការនាំចេញទៅទីផ្សារពិភពលោក៕