ភ្នំពេញ៖ លោកឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ ផ្ញើលិខិតអបអរសាទរ និងគោរពជូនពរ លោក សុខ ពេញវុធ ក្នុងឱកាសត្រូវបានតែងតាំង ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជន គណបក្សរាជធានីភ្នំពេញ ។
តាងនាមគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ និងផែនក្រៅប្រព័ន្ធ នៃ ក្រុមការងាររយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ព្រមទាំងសមាជិក សមាជិកា និងក្នុងនាមខ្ញុំបាទផ្ទាល់ ពិតជាមានសេចក្តី សោមនស្សរី មនស្សរីករាយឥតឧបមា និងសូមចូលរួមសម្តែងនូវការអបអរសាទរដ៏កក់ក្តៅបំផុតជូន លោក សុខ ពេញវុធ ក្នុងឱកាសដ៏វិសេសវិសាល ដែលគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្រេចចាត់តាំង លោកជាសមាជិកយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ។
ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ យើងខ្ញុំមានក្តីរំភើបក្រៃលែង និងសូមកោតសរសើរចំពោះ លោក ដែលបានអនុវត្ត ភារកិច្ចប្រកបដោយឆន្ទៈ មនសិការ បញ្ញាញាណ ពុះពាររាល់ឧបសគ្គគ្រប់បែបយ៉ាង រហូតសម្រេចបានលទ្ធផលដ៏ប្រពៃ ដែលរួមចំណែកបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សានូវសុខសន្តិភាព ស្ថិរភាពពេញលេញ ការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ សម្បូណ៌ សប្បាយ រុងរឿង និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ លោកឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព សូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូន លោកនិងលោកស្រី ព្រមទាំងក្រុមគ្រួសារ សូមមានអាយុយឺនយូរ សុខុមាលភាពល្អបរិបូរណ៍ និងសូមបានប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕