ភ្នំពេញ ៖ ក្នុងរយរយៈពេល ៥ថ្ងៃ គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសអន្តរក្រសួង កំពុងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារយ៉ាងយកចិត្តទុកដាក់ ក្នុងការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ។
ជាលទ្ធផលក្នុងរយៈពេល ៥ថ្ងៃនេះ ក្រុមការងារសម្រេចការកំណត់និយាមកា និងបោះបង្គោលបានទាំងស្រុងនៃផែនទីសន្លឹកទី១ និងទី២ និងផែនទីសន្លឹកទី៣ និងភាគច្រើននៃផែនទីសន្លឹកទី៤ ដែលទាំងអស់សរុបបាន ៧៨ ចំណុចនៃចំណុចដែលគ្រោង ១៤២ ដែលស្មើនឹងជិត ៥៥% នៃតម្រាយផ្លូវទឹកកំណាត់ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ៕