ព័ត៌មានអន្តរជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូង ពន្យារការឃុំខ្លួន​ អតីតរដ្ឋមន្រ្តីការពារជាតិ ក្នុងការស៊ើបអង្កេត ច្បាប់អាជ្ញាសឹក

Yonhap

សេអ៊ូល៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានឲ្យដឹងថា រយៈពេលនៃការឃុំខ្លួនអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Kim Yong-hyun ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី២៨ ខែធ្នូ ខណៈដែលលោកបានបដិសេធមិនសហការក្នុងការស៊ើបអង្កេតលើប្រធានាធិបតីលោក Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក។

លោក Kim ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការចាប់ខ្លួនជាបន្ទាន់កាលពីថ្ងៃទី២៨ ខែធ្នូ ខណៈដែលជនសង្ស័យសំខាន់នៅក្នុងការស៊ើបអង្កេតទាក់ទងនឹងច្បាប់អាជ្ញាសឹក ហើយរយៈពេលនៃការឃុំខ្លួនស្របច្បាប់របស់លោក ត្រូវបានកំណត់ឱ្យបញ្ចប់ ១០ ថ្ងៃក្រោយមក ពោលគឺនៅថ្ងៃអង្គារនេះតែម្ដង។ តំណាងអយ្យការបានដាក់ពាក្យសុំពន្យាពេលឃុំខ្លួនលោកនៅដើមសប្តាហ៍នេះ ហើយតុលាការបានអនុម័តសំណើនេះនៅថ្ងៃអង្គារនេះដូចគ្នា។

យោងតាមច្បាប់នីតិវិធីព្រហ្មទណ្ឌរដ្ឋអាជ្ញាអាចពន្យាពេលឃុំខ្លួនជនសង្ស័យម្តង មិនលើសពី ១០ថ្ងៃ ដោយមានការអនុញ្ញាតពីតុលាការ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

គួរបញ្ជាក់ថា រដ្ឋអាជ្ញាកូរ៉េខាងត្បូង ហាក់ដូចជាបានបន្តការឃុំខ្លួនលោក Kim ខណៈដែលលោកបានបដិសេធមិនផ្តល់សក្ខីកម្ម ហើយការស៊ើបអង្កេតលើបុគ្គលសំខាន់ៗ ដែលពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក នៅតែកំពុងបន្ត៕
ប្រែសម្រួល ឈូក បូរ៉ា

To Top