ភ្នំពេញ៖ លោកឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា រួមនិងសមាជិក សមាជិកា បានប្រកាសគាំទ្រ គោលនយោបាយយុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣- ២០២៨ និងថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ។
ការប្រកាសគាំទ្ររបស់ សមាគមសហពន្ធ័វិនិយោគិនកម្ពុជានេះធ្វើឡើង ក្នុងឱកាសមហាព្រឹត្តិការណ៍ ខួបគម្រប់៦ឆ្នាំ នៃយីហោ អេស៊ាន ផៅវ័រ នៅលើទីផ្សារប្រទេសកម្ពុជា របស់ក្រុមហ៊ុន PSK ២០០៥ ខេមបូឌា ឯ.ក និងក្រុមហ៊ុន PSK ២០០៥ ថៃឡង់ ដែលក្រុមហ៊ុនទាំង២នេះ បានសហការគ្នារៀបំធ្វើឡើង កាលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលពិពណ៌កោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមន៍សហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសម្ពន្ធភាពអង្កការ-សមាគម និងវិស័យឯកជន នៅកម្ពុជា ព្រមទាំងមានវត្តមានចូលរួមពីសំណាក់ លោកគិតជីរ៉ាក់ ផេតស្រីគីមកែវ អគ្គនាយកក្រុមហ៊ុន ភីអេសខេ ២០០៥ ថៃឡង់ និងប្រតិភូមកពីប្រទេសថៃ ព្រមទាំងវត្តមានសមាជិក សមាជិការ ក្រុមហ៊ុន PSK ២០០៥ ខេមបូឌា ឯ.ក ជាច្រើនពាន់នាក់ ដែលសុទ្ធសឹងជាធុរកិច្ចទីផ្សារបណ្ដាញ ជាវិនិយោគិន ពាណិជ្ជករ អាជីវករ អ្នកជំនាញវិជ្ជាជីវៈ បុគ្គលស្វ័យនិយោជន៍ សហគ្រាសធុនមីក្រូ សហគមន៍កសិកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកពីបណ្តាខេត្តក្រុង ក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនោះលោកឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព បានចាត់ទុកកាប្រារព្ធខួប៦ឆ្នាំ ផលិតផល យីហោ អេស៊ានផៅវ័រ របស់ក្រុមហ៊ុន ភីអេសខេ ២០០៥ ខេមបូឌា និងថៃឡង់ នាឱកាសនេះស្របពេលគ្នា ដែលប្រមុខរាជរដ្ឋាភិបាល បានចេញអនុក្រិត្យ ស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រពន្ធ័ និងសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
បើតាមលោកឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព យុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣ -២០២៨ ត្រូវបានបែងចែកសេដ្ឋកិច្ច ជា ៣ តំបន់ ៖១. តំបន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ២. តំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង៣. តំបន់នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
តាមទស្សនៈវិស័យនេះ សេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចូលរួមជួយ ក្នុងទិដ្ឋភាព ៣យ៉ាង គឺជួយកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ និងជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ។ «ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នេះជាវឌ្ឍនភាពដ៏សំខាន់មួយ នៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨» ដែលជាកម្មវិធីគោលនយោបាយ អាទិភាពទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលសម្តេចបានប្រកាសដាក់ឱ្យអនុវត្ត កាលពីចុងឆ្នាំ២០២៣។
ដូច្នេះការរៀបចំនិងដាក់ឱ្យដំណើរការជាផ្លូវការ «ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ» នាពេលនេះ ឆ្លុះបញ្ចាំង ពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយសម្រួល ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្ម នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាស ឱ្យបងប្អូន អាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខមាលភាពកាន់តែល្អប្រសើរ។ អ្វីដែលសំខាន់ ការចុះឈ្មោះសម្រាប់ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមិនមានការជំរុញ និងធ្វើការបង្ខិតបង្ខំនោះទេ ពោលគឺឈរលើគោលការណ៍ស្ម័គ្រចិត្ត។
ពាក់ពន្ធ័និងព្រឹត្តិការណ៍ខួបគម្រប់៦ឆ្នាំ នៃយីហោ អេស៊ាន ផៅវ័រ នៅលើទីផ្សារប្រទេសកម្ពុជា របស់ក្រុមហ៊ុន PSK ២០០៥ ខេមបូឌា ឯ.ក និងក្រុមហ៊ុន PSK ២០០៥ ថៃឡង់ បើតាមឧកញ៉ាបណ្ឌិត សាង អ៊ាប ប្រធានក្រុមប្រឹក្សាភិបាល សមាគមសម្ព័ន្ធភាពកសិកម្មជលផល ធនធានទឹក និងបរិស្ថានកម្ពុជា ប្រធានស្ដីទីសមាគមសហពន្ធ័ធុរកិច្ច ទីផ្សារបណ្តាញកម្ពុជា និងជាប្រធានក្រុមហ៊ុន PSK ២០០៥ ខេមបូឌា ឯ.ក បានលើកឡើងដែរថា “PSK 2005 ខេមបូឌា ឯ.ក និង PSK 2005 ថៃឡង់ ក្នុងរយ:ពេល៦ឆ្នាំនេះ បានចាប់ដៃគូសហការគ្នា ក្នុងការផ្គត់ផ្គង់និងចែកចាយផលិតផល យីហោ អេស៊ានផៅវ័រ ដែលជាធាតុចូល ក្នុងវិស័យកសិកម្ម ដើម្បីបំរើសេចក្តីត្រូវការ របស់ប្រជាកសិករកម្ពុជា ក្នុងការផលិតផលដំណាំ របស់ខ្លួន អោយមានគុណភាព សុវត្ថិភាព ស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន និងអាចចូលរួម ជម្រុញវិស័យកសិកម្ម ក្លាយជា កសិ-ធុរកិច្ច” ។
លោកឧកញ៉ាបណ្ឌិត សាង អ៊ាប បន្ថែមថា “ក្នុងរយៈពេល ៦ឆ្នាំនេះ ក្រុមហ៊ុនបានបើកទូលាយ និងបង្កលក្ខណះងាយស្រួល ជូនដល់បងប្អូនគ្រប់មជ្ឈដ្ឋាន និងជំនាញពាក់ពន្ធ័វិស័យកសិកម្ម ដើម្បីក្លាយ ដៃគូ របស់ក្រុមហ៊ុន ដោយបងប្អូនកសិករ អាចទិញជី អេស៊ានផៅវ័រ ក្នុងតំលៃដុំ និងបានក្លាយជា សមាជិកពេញសិទ្ធ ដែលអាចទទួល អត្ថប្រយោជន៍បន្ថែម”។ សំរាប់បងប្អូនត្រូវការស្វែងរកការងារ ឬចង់ផ្លាស់ប្តូរមកធ្វើការ ជាមួយវិស័យកសិកម្ម ក្នុងក្រុមហ៊ុន ក៍អាចបាន ដែលអាចរកប្រាក់ចំណូលខ្ពស់ មិនចាញ់ចំណាកស្រុកទៅធ្វើការនៅក្រៅបនរទេសឡើយ។ ដោយឡែក សំរាប់បងប្អូន ចង់បើកដេប៉ូ លក់ជីកសិកម្ម ក្រុមហ៊ុនក៍ផ្តល់ភាពងាយស្រួលជូននិងមានការបង្ហាត់បង្រៀនជាប្រចាំ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការលក់ដូរ និងណែនាំអ្នកប្រើប្រាស់ ឲ្យចំគោលដៅ”៕