ព័ត៌មានអន្តរជាតិ

កម្មវិធីប្រកួតជ្រើសរើសវិដេអូ “បេះដូងប្រទេសចិនរបស់ខ្ញុំ”​ ទទួលបានការសាទរយ៉ាងខ្លាំង នៅតំបន់រដ្ឋបាលហុងកុង និងម៉ាកាវ

ឆ្នាំ ២០២៤ នេះ ជាខួប ២៥ ឆ្នាំនៃការវិលត្រឡប់ចូលមាតុប្រទេសចិនវិញ របស់តំបន់រដ្ឋបាលពិសេសម៉ាកាវ ។ កម្មវិធីប្រកួតជ្រើសរើសវិដេអូ “បេះដូងប្រទេសចិនរបស់ខ្ញុំ” ដែលរៀបចំឡើងដោយស្ថានីយ៍អាស៊ី-ប៉ាស៊ីហ្វិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងមជ្ឈមណ្ឌលកម្មវិធីហុងកុង និងម៉ាកាវ ទទួលបានការសាទរយ៉ាងខ្លាំង​ នៅតំបន់រដ្ឋបាលហុងកុង និងម៉ាកាវ។ គ្រូ និងសិស្សរាប់ម៉ឺននាក់ មកពីសាលារាប់រយនៅហុងកុង និងម៉ាកាវ បានចូលរួមយ៉ាងសកម្ម គណៈកម្មាការរៀបចំកម្មវិធី ទទួលបានស្នាដៃវិដេអូលើសពី១,០០០ស្នាដៃ។ ខាងក្រោមនេះ គឺជាការបង្ហាញស្នាដៃឆ្នើម នៃកម្មវិធីប្រកួតជ្រើសរើសវិដេអូលើកនេះ៖

១. បេះដូងប្រទេសចិនរបស់ខ្ញុំ|វិទ្យាសាស្រ្តផ្តើមចេញដំណើរ ភាពវ័យក្មេងជាមគ្គុទ្ទេសក៍
វិទ្យាសាស្រ្តបានពង្រឹងអំណាចអនាគត នវានុវត្ដន៍នាំប្រទេសទៅរកភាពខ្លាំងក្លា! អំឡុងពេលប្រារព្ធព្រឹត្តការណ៍អបអរសាទរខួប៧៥ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កម្មវិធីដាក់តាំងបង្ហាញវិដេអូ ឱ្យយុវជនវ័យក្មេងហុងកុង ទទួលបានបទពិសោធន៍ ពីមនោសញ្ចេតនាប្រទេសជាតិ “បេះដូងប្រទេសចិនរបស់ខ្ញុំ” បានដាក់សម្ពោធ។ សិស្សសាលាបឋម និងមធ្យមសិក្សាហុងកុង បានធ្វើដំណើរយ៉ាងជ្រៅ ទៅក្នុងទឹកដីប្រទេសចិន ទស្សនកិច្ចនៅតំបន់សួនវិទ្យាសាស្រ្ត ស្ថានីយ៍រថភ្លើងល្បឿនលឿន ស្វែងយល់ពីទីក្រុងវៃឆ្លាត ហើយបានយល់ច្បាស់អំពីថាមពលដ៏ខ្លាំងក្លា របស់មាតុប្រទេសដែលរីកចម្រើនខ្លាំង ដោយសារការហោះឡើងខ្លាំង នៃវិស័យវិទ្យាសាស្រ្ត។ ពួកគាត់បានចែករំលែកភាពភ្ញាក់ផ្អើល និងមោទនភាពចំពោះ “ការផលិតដោយប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតប្រទេសចិន” តាមរយៈកញ្ចក់កាម៉ារ៉ា ប្រើប្រាស់គំនិតច្នៃប្រឌិតថ្មីមកបង្ហាញអំពីជំនឿចិត្ត និងក្តីរំពឹងចំពោះប្រទេស ដែលមានភាពរីកចម្រើនខ្លាំងលើវិស័យវិទ្យាសាស្រ្ត។

២. បេះដូងប្រទេសចិនរបស់ខ្ញុំ|ផ្កាឈូករីកបង្ហាញពីភាពរុងរឿងប្រទេសជាតិ កសាងសុបិន្តនាពេលអនាគត
បច្ចុប្បន្ន តំបន់រដ្ឋបាលម៉ាកាវ គឺប្រៀបដូចជាទូកតូចអុំស្របនឹងលំហូទឹក ហើយកំពុងផ្ទុកក្តីសង្ឃឹមពេញទូកអុំឆ្ពោះទៅអនាគត។ រូបសំណាកផ្កាឈូកនៃប្រទេសរុងរឿង (Lotus Flower In Full Bloom) ព្រះវិហារ សេន ផូល(Ruins of Saint Paul’s) សារៈមន្ទីរផ្ទះថៃផា(Taipa Houses Museum) ទេសភាពនៃទីតាំងនីមួយៗ សុទ្ធតែបានឆ្លាក់ជាប់ស្លាកស្នាមមានលក្ខណៈពិសេសល្អឯកនៃវប្បធម៌ម៉ាកាវ។ រថភ្លើងធុនស្រាល (Light-Rail) សារៈមន្ទីរវិទ្យាសាស្រ្ត រង្វង់មូលប្រាកា (Praca de Ferreira do Amaral) នៃក្រុងម៉ាកាវ កន្លែងនីមួយៗ សុទ្ធតែជាទីតាំងសំគាល់ភូមិសាស្រ្ត ដែលបង្ហាញអំពីភាពចំរុងចម្រើន និងការវិវត្តន៍ឈានឡើងរបស់ទីក្រុង។ សិស្សានុសិស្សក្រុងម៉ាកាវដែលជាយុវជនមួយជំនាន់ បានប្រើប្រាស់ចិត្តមោះមុត និងភាពមានទំនួសខុសត្រូវរបស់ខ្លួន សារភាពស្នេហ៍ប្រកបដោយមនោសញ្ចេតនា ចំពោះទឹកដីដ៏ពិសិដ្ឋនេះ បង្ហាញអំពីក្តីរំពឹង និងសុបិន្តនាពេលអនាគត។ វប្បធម៌ប្រពៃណីដ៏ឆ្នើមរបស់ប្រទេសចិនមានជីវិតជានិរន្តរ៍ នៅលើទឹកដីម៉ាកាវដ៏សំបូរជីវជាតិនេះ បញ្ចេញពន្លឺសន្ធៅនៃយុគសម័យដ៏ត្រចះត្រចង់។

៣. បេះដូងប្រទេសចិនរបស់ខ្ញុំ|ដឹកដៃតំបន់ជ្រោយ រួមគ្នាកសាងទំព័រថ្មីនៃប្រវត្តិសាស្រ្ត
តំបន់ជ្រោយក្វាវតុង ហុងកុង ម៉ាកាវ(Guangdong-Hong Kong-Macao Greater Bay Area) ផ្តល់ភាពលូតលាស់ និងក្លាយជាធនធានមនុស្សដល់យុវវ័យហុងកុង និងម៉ាកាវ ផ្តល់ជាឆាកដ៏ធំល្វឹងល្វើយសម្រាប់ការរត់ដេញតាមសុបិន្ត។ ការផ្តល់ចំណេះដឹងពីសារៈមន្ទីរវិចិត្រសិល្បៈ និងរាជវាំងវប្បធម៍ ព្រមទាំងឥទ្ធិពលគតិគំនិតដែលផុសឡើង ពីសាលារៀនដែលមានអាយុកាលរយឆ្នាំ រហូតដល់ការដំណើរការដោយរលូន នៃមូលដ្ឋានយុវជនសម្រាប់ជ្រោយនវានុវត្តន៍(Innovation Bay) នៅក្នុងកម្មវិធីផ្លាស់ប្តូរទំនាក់ទំនង សិស្សានុសិស្សដែលមកពីហុងកុងមិនត្រឹមតែបានយល់ច្បាស់ អំពីភាពធំទូលំទូលាយនិងជ្រាលជ្រៅនៃវប្បធម៌ចិននោះទេ ក៏បានដកពិសោធន៍។ពីទីក្រុងជ្រោយសមុទ្រ ដែលប្រកបដោយថាមវន្ត និងសោភ័ណភាពថ្មីស្រឡាង។ នៅលើទឹកដីដ៏ពិសិដ្ឋនេះពោរពេញដោយកាលានុវត្តភាព និងភាពប្រឈម ពួកគេប្រើប្រាស់ភាពយុវវ័យ និងការតស៊ូ មកសរសេររៀបរាប់អំពីអនាគតកាន់តែត្រចះត្រចង់។

៤. បេះដូងប្រទេសចិនរបស់ខ្ញុំ|ដើរផងច្រៀងផងនៅរដ្ឋធានី ដកពិសោធន៍ពីមនោសញ្ចេតនាចិន
អំឡុងពេលប្រារព្ធព្រឹត្តការណ៍អបអរសាទរខួប ៧៥ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន យុវជនវ័យក្មេងហុងកុងបានធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំង។ ពួកគេបានបន្សល់ទុកស្នាមជើងនៅលើមហាកំផែង ជាសក្ខីភាពនៃការរះឡើងជាបណ្តើរៗ នៃទង់ជាតិពណ៌ក្រហមមានផ្កាប្រាំនៅទីលានធានអានមិន (Tiananmen) បានដកពិសោធន៍យ៉ាងជ្រាលជ្រៅ អំពីការច្របាច់បញ្ចូលគ្នា រវាងអរិយធម៌ចិនដែលមានអាយុកាលយូរអង្វែង និងទំនើបកម្ម។ សិស្សានុសិក្សាហុងកុងប្រើប្រាស់កញ្ចក់កាម៉ារ៉ាថតទុក នូវអ្វីដែលបានមើលឃើញ និងស្តាប់លឺ ប្រើប្រាស់ជើងរបស់ខ្លួន មកវាស់វែងមាតុប្រទេសដែលមានទន្លេភ្នំដ៏ល្អឯក ប្រើចិត្តមកស្វែងយល់ពីមន្តសេ្នហ៍ទាក់ទាញ មានលក្ខណៈពិសេស និងល្អឯកនៃវប្បធម៌ចិនដ៏ឆ្នើម និងស្នាដៃដ៏មហិមារនៃការអភិវឌ្ឍរបស់មាតុប្រទេស។ ចញ្ចឹមចិត្តមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ជាមួយគ្រួសារ និងប្រទេសជាតិ សរសេររៀបរាប់អំពីទំព័រ នៃប្រទេសដែលរុងរឿងចម្រើនខ្លាំង។

៥. បេះដូងប្រទេសចិនរបស់ខ្ញុំ|ហក់រំលងទន្លេភ្នំ រួមដំណើរជាមួយវប្បធម៌
ឈរនៅពីមុខកែវយឹតរលកវិទ្យុធំបំផុតរបស់ពិភពលោក ដែលជា“ភ្នែកមេឃា” របស់ប្រទេសចិន វិទ្យាសាស្ត្របាននាំភាពភ្ញាក់ផ្អើលដល់ពួកយើង។ នៅកៀកនឹងទន្លេលឿង(Yellow River) ជាសក្សីនៃភាពអស្ចារ្យ និងអនុភាពនៃធម្មជាតិ នៅមុខរូបសំណាកភ្នំមៃជី(Maiji Mountain) យើងមានភាពភ្ញាក់ផ្អើលជាមួយគតិបណ្ឌិត និងវិចិត្រសិល្បៈរបស់ដូនតា។ ក្នុងកម្មវិធីដាក់តាំងបង្ហាញវិដេអូឱ្យយុវជនវ័យក្មេងហុងកុង ទទួលបានបទពិសោធន៍ពីមនោសញ្ចេតនាប្រទេសជាតិ “បេះដូងប្រទេសចិនរបស់ខ្ញុំ” យុវជនវ័យក្មេងហុងកុងបានទៅដល់ក្រុងហ្វូចូវ(Fuzhou) ខេត្តគុយចូវ(Guizhou) និងខេត្តកានស៊ូ(Gansu) ប្រទេសចិន ដកពិសោធន៍ដោយផ្ទាល់ជាមួយស្នាដៃប្រកបដោយគំនិតច្នៃប្រឌិត និងសោភ័នភាពដ៏សម្បូរបែបរបស់មាតុប្រទេស។ ស្ថិតនៅលើទឹកដីប្រទេសចិនដែលប្រកបដោយថាមវន្ត ព្រមទាំងការខ្វាតខ្វែងគ្នាទៅវិញទៅមក នៃទម្ងន់ប្រវត្តិសាស្រ្ត និងសម័យកាលដ៏មុតស្រួច ។ នៅក្នុងកញ្ចក់កាម៉ារ៉ារបស់សិស្សានុសិស្សហុងកុង បង្ហាញពីមន្តស្នេហ៍ទាក់ទាញប្រទេសចិន នៅក្នុងក្រសែភ្នែកពួកគេ ដែលពោរពេញដោយមោទនភាព ដែលខ្លួនកើតមកជាបុត្រាបុត្រីចិន៕

To Top