ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្រើប្រាស់មីស៊ីល ATACMS វាយប្រហារលើទីតាំង រោងចក្រគិមី មួយកន្លែង នៅភាគខាងត្បុងរុស្សី

RT News
" "

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារ ដោយមីស៊ីលប្រឆាំង នឹងរោងចក្រគីមីដ៏ធំមួយ នៅក្នុងតំបន់ Rostov ភាគខាងត្បូង នៃប្រទេសរុស្ស៊ី។

យោងតាមការ បញ្ជាក់ដោយយោធា ដដែលបានឲ្យដឹងទៀតថា មីស៊ីល ជាយុទ្ធសាស្ត្រ ATACMS ផលិតដោយ អាមេរិកចំនួន៦ គ្រាប់និងមីស៊ីល Storm Shadow ដែលបាញ់បង្ហោះតាមអាកាស ចំនួន៤គ្រាប់ត្រូវបានប្រើប្រាស់ ក្នុងការវាយលុកកាលពីថ្ងៃពុធ។

" "

អង្គភាពការពារដែនអាកាសរុស្ស៊ី បានចូលរួមជាមួយមីស៊ីល ដែលចូលមកដោយជោគជ័យស្ទាក់ចាប់ ATACMS ទាំងអស់ និងមីស៊ីល Storm Shadow បីក្នុងចំណោមបួន ដោយប្រើប្រព័ន្ធមីស៊ីល ពីដីទៅអាកាស S-400 និង Buk-M3 ក៏ដូចជាប្រព័ន្ធការពារដែន អាកាស Pantsir ។

" "

ក្រសួង​បាន​បន្ត​ថា ទោះ​ជា​យ៉ាង​ណា វា​នៅ​តែបាន​ប៉ះ​ពាល់ ​ដល់​អគារ​ដែល​បណ្តាល​ឱ្យ ​ខូច​ខាត​អគារ​បច្ចេកទេស​នៅ​ក្នុង​បរិវេណ​នោះ ។ ទីក្រុងមូស្គូបានថ្កោលទោស ការវាយប្រហារដោយប្រកាសថា ការវាយប្រហារដោយរបបក្រុងគៀវ ដែលគាំទ្រដោយអ្នក ឧបត្ថម្ភបស្ចិមប្រទេស។

គួរឲ្យដឹងដែរថារោងចក្រ Kamensky គឺជាសហគ្រាសគីមី ដ៏ធំបំផុតមួយនៅភាគខាងត្បូង នៃប្រទេសរុស្ស៊ីដោយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣៩ ហើយរោងចក្រនេះ ត្រូវបានអភិវឌ្ឍយ៉ាងខ្លាំងក្លា ដោយផលិតផលិតផលគីមីសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់ជាតិ និងពង្រឹងសមត្ថភាព ការពាររបស់ប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

To Top