បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា អ្នកទទួលផលសំខាន់ នៃវិបត្តិដែលកំពុងលាតត្រដាង នៅក្នុងប្រទេសស៊ីរីនោះ គឺជាប្រទេសអ៊ីស្រាអែល។
ការលើកឡើង ដែលដោយប្រធានាធិបតីរុស្ស៊ី ដែល បាននិយាយដោយ អត្ថាធិប្បាយ អំពីការលុកលុយ ដោយកងទ័ពអ៊ីស្រាអែល ចូលទៅក្នុងប្រទេសជិតខាង បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលរបស់លោក Bashar Assad ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំឆ្នាំចុងឆ្នាំរបស់លោក កាលពីថ្ងៃព្រហស្បតិ៍ លោក Putin បានសង្កត់ធ្ងន់ថា ខណៈពេលដែលការព្រួយបារម្ភ អំពីសន្តិសុខជាតិ របស់អ៊ីស្រាអែល អាចយល់បាន ប្រទេសរុស្ស៊ីបានថ្កោលទោស យ៉ាងខ្លាំងចំពោះការចាប់យកទឹកដីស៊ីរី ដោយសំដៅទៅលើការឈាន ទៅមុខនាពេលថ្មីៗនេះរបស់អ៊ីស្រាអែលទៅកាន់តំបន់ Golan Heights ។
លោក Putinបាននិយាយទៀតថា ៖ មនុស្សម្នាក់អាចមាន អាកប្បកិរិយា ចំពោះអ្វីដែលអ៊ីស្រាអែលកំពុងធ្វើ ប៉ុន្តែ រុស្ស៊ីថ្កោលទោសការដណ្តើម កាន់កាប់ទឹកដីស៊ីរីណា មួយហើយនេះ ច្បាស់ណាស់ ដែលជំហររបស់យើង នៅទីនេះគឺរឹងមាំដដែល។
ក្នុងពេលជាមួយគ្នានោះ លោក Putin បានទទួលស្គាល់ថា អ៊ីស្រាអែលកំពុងដោះស្រាយ បញ្ហាទាក់ទងនឹង សន្តិសុខជាតិរបស់ខ្លួន ហើយបានសម្តែងក្តីសង្ឃឹមថា នៅទីបំផុតយេរូសាឡឹមខាងលិច នឹងដកកងកម្លាំងរបស់ខ្លួន ចេញពីទឹកដីស៊ីរីទៀតផង ៕
ប្រែសម្រួល៖ស៊ុនលី