សេអ៊ូល ៖ អង្គភាពស៊ើបអង្កេតចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង បានបញ្ជូនការកោះហៅជាលើកទី២ របស់ខ្លួនទៅឲ្យលោកប្រធានាធិបតី Yoon Suk-yeol ដែលរងការចោទប្រកាន់ ដោយសុំឱ្យលោក Yoon ចូលខ្លួនមកបំភ្លឺនៅថ្ងៃទី២៥ ខែធ្នូខាងមុខនេះ ជុំវិញការបះបោរ និងការចោទប្រកាន់ផ្សេងៗទៀត ។
គួររំលឹកថា អង្គភាពស៊ើបអង្កេតចម្រុះបានបញ្ជូនដីកាកោះហៅជាលើកដំបូងទៅដល់លោក ប្រធានាធិបតី Yoon ដែលរងការចោទប្រកាន់ពីបទមានបំណងបះបោរ ដែលចង់ប្រកាសអំពីច្បាប់អាជ្ញាសឹក កាលពីថ្មីៗកន្លងទៅនេះ តែរូបគាត់មិនបានចូលខ្លួនមកបំភ្លឺនៅសវនាការនៅឡើយទេ ។
នៅមិនទាន់ការចុះផ្សាយព័ត៌មានអំពីការឆ្លើយតបមកវិញពីលោកប្រធានាធិបតីរងការចោទប្រកាន់ថា យ៉ាងណានៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា