ញ៉ូវយ៉ក ៖ គ្រោះរញ្ជួយដីមួយដែលមានកម្រិតរញ្ជួយ៥,១រ៉ិចទ័រ បានវាយប្រហារក្នុងរយៈចម្ងាយ ១២៥គីឡូម៉ែត្រ នៃទីក្រុង Dapdap របស់ប្រទេសហ្វីលីពីន នៅវេលាម៉ោង១៩និង២២នាទី ម៉ោងសកលកាលពីថ្ងៃព្រហស្បតិ៍ ។
ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានជម្រៅ១០គីឡូម៉ែត្រ ត្រូវបានកំណត់បឋមថា ស្ថិតនៅរយៈទទឹង១១.៩៤ដឺក្រេប៉ែកខាងជើង និងរយៈបណ្តោយ១២៦.៦៣ដឺក្រេប៉ែកខាងកើត ។
ក្រោយកើតឡើងគ្រោះរញ្ជួយដីនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយអំពីអ្នករងគ្រោះ រឺខូច ខាតអ្វីនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា