ព័ត៌មានជាតិ

ឆក់ទូរស័ព្ទពីនារីជន បរទេសមិនបានប៉ុន្មានផង ត្រូវកម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌបង្ក្រាបបានភ្លាម

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ដែលបានធ្វើសកម្មភាពឆក់ ទូរស័ព្ទពីនារីជាជនអូស្ត្រាលី២នាក់បានសម្រេច ត្រូវបានកងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបានភ្លាមៗ។

ករណីនេះកើតឡើងនារសៀលថ្ងៃ១៨ ធ្នូ វេលាម៉ោង​២២៖២៥នាទី ក្នុងគ្រាលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋាន​ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវ​ប៉ាស្ទ័រ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូ១គ្រឿង មានគ្នាចំនួន២នាក់ ធ្វេីសកម្មភាព​ឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ (ជាជនជាតិអូស្ត្រាលី) កំពុងដេីរបានសម្រេច​។

ភ្លាម​នោះកម្លាំងជំ​នាញ​បានធ្វេីការប្រដេញ និងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នៅចំណុចមុខសាលាវ៉ាន់ដា​ ផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រួមមាន ទី១៖ ​ឈ្មោះ​ ចេង​ លិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ១៧ ផ្លូវកម្ពុជាក្រោម សង្កាត់មនោរម្យខណ្ឌ៧មករា រាជធានីភ្នំពេញ (ជាអ្នកបេីក) និងទី២៖ ​ឈ្មោះ​ នី​ តុងវាសនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ១១៣ ផ្លូវមិនចាំលេខ សង្កាត់ផ្សារថ្មីទី១​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជាជនដៃដល់)។

សម្ភារៈដកហូត ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ប្រផេះ ពាក់ផ្លាក​លេខ ភ្នំពេញ​1LE-0061 (របស់ជនសង្ស័យ) និងទូរស័ព្ទដៃម៉ាក​ I-PHONE 14 ពណ៌ស្វាយ (របស់នារីរងគ្រោះ)។ ទូរស័ព្ទដៃខាងលេីកម្លាំងជំនាញបានប្រគល់ជូនបុរសរងគ្រោះវិញ។ បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

To Top